ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានសាច់ញាតិក្រុមគ្រួសារបឹងសមត្ថកិច្ចឲ្យចុះមកធ្វើកោលស្យវិច្ច័យ បន្ទាប់ពីស្រ្តីរូបនេះបានដេកស្លាប់នៅក្នុងផ្ទះរបស់ខ្លួន ។
ករណីនេះបង្កឲ្យភ្ញាក់ផ្អើលកាលពីម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្ទះលេខ៥៥៥ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានបានរាយការណ៍ថា សពរងគ្រោះឈ្មោះហេង ស្រីមុំ អាយុ៣៣ឆ្នាំ មុខរបរមេផ្ទះ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពងមឆ្នាំង ។
លោក ចៅ សារិន អាយុ៥៨ឆ្នាំ ត្រូវជាប្តីស្ត្រីរងគ្រោះបានប្រាប់ថា នៅមុនកើតហេតុ លោកបានក្រោកទៅផឹកកាហ្វេ និងទៅផ្សារទិញម្ហូប ខណៈនោះប្រពន្ធរបស់គាត់(ស្ត្រីរងគ្រោះ)កំពុងតែដេកនៅឡើយ ។ លុះរហូតដល់ម៉ោងជាង៩ព្រឹក លោកបានត្រឡប់មកពីផ្សារវិញ ទៅដាស់ប្រពន្ធគាត់ឲ្យងើមមកធ្វើម្ហូប ស្រាប់តែឃើញប្រពន្ធគាត់ស្លាប់ដោយមិនដឹងមូលហេតុ បង្កភ្ញាក់ផ្អើលដល់អ្នកជិតខាង និងប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យចុះពិនិត្យធ្វើកោសល្យវិច័យ ។
សមត្ថកិច្ចបានប្រាប់ថា ករណីខាងលើនេះ ស្រ្តីរងគ្រោះបាត់បង់ជិវិតដោយសារអាការខ្យល់គរ ៕ ថាច់ យ៉ាត