ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី១០ ខែវិច្ឆិកា នាយឧត្តមសេនីយ៍ គន់ គីម ជួបសំណេះសំណាលនិងសួរសុខទុក្ខ សមាជិកអតីតយុទ្ធជនកម្ពុជា ក្រុងពោធិ៍សាត់សរុប ចំនួន ៥៣៥នាក់ ។
នាយឧត្តមសេនីយ៍ គន់ គីម បានមានប្រសាសន៍ថា សូមអភ័យទោសកន្លងមក អាស្រ័យដោយមានការខ្វះខាត ចំពោះការបម្រើសំណូមពរ មិនបានដិតដល់ជូនបងប្អូន ដោយកន្លងមកក្រុមការងាររបស់ សអក ខ្វះកម្លាំង ប៉ុន្តែឥឡូវនេះ សមាគមមានកម្លាំងសមល្មមនឹងបំរើបងប្អូនបាន ។
នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ តំណាងដ៌ខ្ពង់ខ្ពស់របស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចុះចែកអាវរងារជូនបណ្តាអង្គភាព កងកម្លាំងប្រដាប់អាវុធទាំងបី ដែលកំពុងឈរជើងការពារព្រំដែន ក្នុងភូមិសាស្ត្រយោធភូមិភាគទី5 កងពលតូចលេខ14 កងពលតូចលេខ៥១ កងពលតូចលេខ៥២,និងកងពលតូចលេខ៥៣ បាននាំការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចទាំងពីរ ជូនចំពោះបងប្អូន ដែលជានិច្ចជាកាលសម្តេចតែងតែគិតពីសុខទុក្ខរបស់បងប្អូន ។
នាយឧត្តមសេនីយ៍ គន់ គីម បានបញ្ជាក់ថា សូមអោយបងប្អូនអតីតយុទ្ធជន និងកងកម្លាំងប្រដាប់អាវុធយើងដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតត្រូវរួសរាន់ទៅចុះឈ្មោះបោះឆ្នោតអោយបានទាន់ពេលវេលាកុំខកខានអោយសោះ ៕