ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ចោរលួចម៉ូតូបាន២នាក់នៅស្រុកប្រាសាទបល្ល័ង្ក

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចបានចាប់ជនសង្ស័យជាចោរលួចម៉ូតូបាន២នាក់ នៅចំណុចអណ្ដូងតាមែង ភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្កំតពង់ធំ ខណៈជនរងគ្រោះបានទុកម៉ូតូចោលរួចចូលទៅបត់ជើងធំក្នុងព្រៃមិនបានដកសោម៉ូតូជនសង្ស័យ២នាក់បានលួចយកម៉ូតូជិះចេញទៅបាត់ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចបានស្រាវជ្រាវតាមស្ទាក់ចាប់តាំងពីម៉ោង២ រហូតដល់ម៉ោង៣និង៤០នាទី ទើបឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់នេះ នៅក្នុងព្រៃដោយការឡោមព័ទ្ធព្រៃ បន្ទាប់មកឃាត់ខ្លួន ជនសង្ស័យ២នាក់ និងម៉ូតូ១គ្រឿង ម៉ាក C125 សេរី2013 ស្លាកលេខ ភ្នំពេញ 1BV-8990 ជារបស់ជនរងគ្រោះ ឈ្មោះ ខេង សុខ ភេទប្រុស អាយុ៥៧ឆ្នាំរស់នៅភូមិថ្នល់ ឃុំទួលគ្រើល ស្រុកប្រាសាទបល្ល័ង្ក ។ ជនសង្ស័យទី១មានឈ្មោះ ហេង យឿន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិព្រែកសាង ឃុំលើកដែក ស្រុកលើកដែក ខេត្តកណ្ដាល ។ ២ឈ្មោះ វី ហ៊ ភេទ ប្រុសអាយុ ២០ឆ្នាំ មុខរបមិនពិតប្រាកដ រស់នៅ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។

ក្រោយពេលឃាត់ខ្លួន សមត្ថកិច្ចប្រមូលវត្ថុតាងមាន ម៉ូតូរបស់ជនរងគ្រោះ, កូនសោម៉ូតូផ្សេងទៀត សោសម្រាប់មួលខ្ចៅ ដង្កាប់ ចំពាមកៅស៊ូ ទុលណឺវីស និងបាឡូខោអាវ ។

ជនសង្ស័យត្រូវសមត្ថកិច្ចបញ្ជូនមកកសាងសំណុំរឿងចាត់ការតាមច្បាប់ ចំណែកម៉ូតូ ប្រគល់ជូនជនរងគ្រោះជាម្ចាស់កម្មសិទ្ធិវិញ ៕ ប៊ុន រិទ្ធី

ae-1 ae-2 ae-3 ae-4 ae-5 ae-6


ចែករំលែក៖