ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវបានប្រជាពលរដ្ឋឡោមព័ទ្ធលំនៅឋាន ដើម្បីឃាត់ខ្លួនយកទៅឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ បន្ទាប់ពីសង្ស័យថា ប្រមូលលុយដែលលេងតុងទីនជាមួយពលរដ្ឋជិតខាង៣លានដុល្លារហើយបម្រុងលួចរត់រត់គេចខ្លួន ។
ហេតុការណ៍ឃាត់ខ្លួនស្ត្រីសង្ស័យពាក់ ព័ន្ធករណីឆបោកនេះបានកើតឡើងកាល ពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៦នៅ ចំណុចផ្ទះ៤៤៦ ផ្លូវ៣៧BT ស្ថិតក្នុងភូមិ សន្សំកុសល២ សង្កាត់បឹងទំពុន ខណ្ឌមាន ជ័យ រាជធានីភ្នំពេញ។
មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងទំពុន បានឲ្យដឹងថា ស្ត្រីសង្ស័យដែលត្រូវបាន សមត្ថកិច្ចឃាត់ខ្លួនឈ្មោះ ឱក គឹមស៊ន អាយុ៤៨ឆ្នាំ មុខរបរគ្រូបង្រៀនសាលាបឋម សិក្សាជ័យជំនះ នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន មានទីលំនៅក្នុង ភូមិ-សង្កាត់ កើតហេតុខាងលើ។
តាមប្រភពព័ត៌មាននៅកន្លែងកើត ហេតុបានឲ្យដឹងថា ស្ត្រីសង្ស័យខាងលើ ជាមេតុងទីន និងមានកូនក្រុមចំនួន ប្រមាណ៥០នាក់ សរុបជាទឹកប្រាក់ប្រមាណ ៣លានដុល្លារ ដោយខ្លះលេង១០ក្បាល ក្នុងមួយក្បាលៗ បង់ប្រាក់ចាប់ពី២០ទៅ ៥០ដុល្លារ។
ប្រភពដដែលបានបញ្ជាក់ទៀតថា នៅពេលដែលកូនក្រុមណាម្នាក់ចង់ដេញយកប្រាក់ម្តងៗ ស្ត្រីសង្ស័យតែងតែឆ្លើយថាមាន អ្នកផ្សេងដេញបាត់ហើយចាំខែក្រោយ ទៅ។ ពាក្យដោះសាចេះតែឆ្លើយជាច្រើន លើកជាច្រើនសាពេកទើបបណ្តាលឲ្យកូន ក្រុមមានការសង្ស័យក៏នំាគ្នាទៅឡោមព័ទ្ធលំនៅឋានស្ត្រីសង្ស័យដើម្បីឃាត់ខ្លួនឲ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង។
បច្ចុប្បន្នស្ត្រីសង្ស័យ និងកូនក្រុមតុងទីន ត្រូវបានសមត្ថកិច្ចនាំទៅប៉ុស្តិ៍រដ្ឋបាលបឹង ទំពុន ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ហើយ ដោយសមត្ថកិច្ចដោះស្រាយមិនបានក៏ សម្រេចចិត្តកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញចាត់ការតាម ច្បាប់ ៕ រ័ត្ន សុភក្តិ