ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់មកលេងស្រុកបាន២ថ្ងៃចងកសម្លាប់ខ្លួនសង្ស័យមានវិបត្តិស្នេហា​

ចែករំលែក៖

ខេត្តស្វាយរៀង៖ នារីម្នាក់សង្ស័យមានវិបត្តិស្នេហា បានចងកសម្លាប់ខ្លួន ក្នុងផ្ទះតែម្នាក់ឯង ខណៈដែលឪពុកម្ដាយជាប់រវល់ទៅការបងប្អូននៅភូមិផ្សេង កាលពីវេលាម៉ោង១៤និង៥នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិជាធាតុ ឃុំដូង ស្រុករមាសហែក ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា នារីគិតខ្លីមានឈ្មោះសេង សារ៉ាន់ អាយុ២៤ឆ្នាំ មុខរបរកម្មការិនី ខណៈមកលេងស្រុកបាន២ថ្ងៃប៉ុណ្ណោះ ។

យោងតាមសមត្ថកិច្ចបន្តថា បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានមនុស្សចងកភ្លាម នាយប៉ុស្តិ៍នគរបាលរដ្ឋ សហការជាមួយនគរបាលស្រុក និងនគរបាលជំនាញថា មានឈ្មោះ សេង សារ៉ាន់ នៅភូមិជាធាតុ ឃុំដូង ស្រុករមាសហែក បានយកក្រមាចងកសម្លាប់ខ្លួននៅលើផ្ទះរបស់ខ្លួន ហើយតាមការពិនិត្យសាកសពរបស់គ្រូពេទ្យ និងផ្នែកជំនាញ គឺស្លាប់ដោយសារធ្វើអត្តឃាតដោយចងកសម្លាប់ដោយខ្លួនឯងពិតប្រាកដមែន ដោយមិនមានស្លាកស្នាមអ្វីជារឿងឃាតកម្មនោះទេ ។

ម្តាយនារីរងគ្រោះបានឲ្យដឹងថា កូនស្រីខ្លួនដែលស្លាប់នេះ ទើបតែមកពីរោងចក្រកាត់ដេរនៅភ្នំពេញបាន២ថ្ងៃ ពេលមកដល់ផ្ទះម្តងនេះ មានទឹកមុខស្រងួតស្រងាត់ ខុសពីមុន មិននិយាយស្ដីអ្វីសោះ ពុំដឹងមានមូលហេតុអ្វី ហើយឪពុកម្តាយពុំទាន់បានសួរនាំអ្វីទេ ព្រោះរវល់ទៅការបងប្អូន លុះត្រឡប់មកផ្ទះវិញ ស្រាប់តែឃើញចងកសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកភូមិ និងនាំគ្នាជួយ ប៉ុន្តែសាកសពស្លាប់រយៈពេល១យប់ទៅហើយ ។

ចំពោះសាកសពត្រូវបានសមត្ថកិច្ចនគរបាលប្រគល់ទៅឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន

as-1 as


ចែករំលែក៖