ខេត្តកណ្តាល ៖ យុវជនម្នាក់ដែលបាត់ ខ្លួនដោយសារលិចទូកនៅទន្លេមុខព្រះបរមរាជវាំងត្រូវបានប្រជានេសាទប្រទះឃើញសាកសពហើយកាលពីវេលាម៉ោង៧និង ៤៥នាទីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចកំពង់ទឹកទន្លេវត្តចាស់ ស្ថិត ក្នុងភូមិកោះរះក្រោម ឃុំកោះរះ ស្រុកល្វា ឯម ខេត្ដកណ្ដាល។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ត្រូវបានគេ ស្គាល់ឈ្មោះ សុខ ចាន់ចេស្ដា អាយុ១៦ឆ្នាំ មុខរបរជាសិស្ស មានឪពុកឈ្មោះ ស៊ឹម ភ័ស្ស អាយុ៤៧ឆ្នាំ មានទីលំនៅក្នុងភូមិ ព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ ។
តាមសាក្សីនៅកន្លែងកើតហេតុបាន បញ្ជាក់ថា នៅមុនពេលកើតហេតុមាន ប្រជានេសាទបានទៅនេសាទត្រីនៅចំណុចកើតហេតុខាងលើស្រាប់តែប្រទះឃើញសាកសពយុវជនម្នាក់អណ្តែតទឹកបង្កការភ្ញាក់ផ្អើលនិងរាយការណ៍ទៅកាន់សមត្ថ កិច្ចដើម្បីចុះទៅពិនិត្យ។
ប្រភពខាងលើបានឲ្យដឹងទៀតថា ក្រោយ ពេលប្រទះឃើញសាកសពសមត្ថកិច្ចបានចុះដល់ចំណុចកើតហេតុហើយបានត្រួត ពិនិត្យ ទើបដឹងថាយុវជនដែលស្លាប់នេះជាកីឡាករអុំទូកដែលបានជួបគ្រោះថ្នាក់ដោយសារលិចទូកនៅចំណុចទឹកទន្លេមុខព្រះបរមរាជវាំង កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០១៦។
បច្ចុប្បន្នសាកសពយុវជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ សហការី