ខេត្តកំពង់ស្ពឺ៖ ក្រុមជនសង្ស័យជាចោរប្លន់បានធ្វើសកម្មភាពប្លន់កាបូបលុយពីអ្នកវេរលុយវីងមួយកន្លែង យកបានកាបូបលុយ ហើយក្នុងកាបូបលុយនោះ មានលុយដុល្លារ៧ពាន់ដុល្លារ និងគ្រឿងអលង្ការមួយចំនួនទៀតរួចរត់គេចខ្លួនបាត់ស្រមោល ។
ករណីនេះបានកើតឡើងកាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។
ម្ចាស់ផ្ទះវីងរងគ្រោះឈ្មោះ វុត្ថា យ៉ា ត្រូវជាកូនរបស់មេឃុំខ្នងក្រពើតែម្តង ។
បច្ចុប្បន្ននេះ សមត្ថកិច្ចមូលដ្ឋានបាននិងកំពុងតាមប្រមាញ់ជនសង្ស័យ ៕ សេនាស័ក្តិ