ខេត្តប៉ៃលិន៖ កម្មករចាំចម្ការម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ដោយសារតែអាការខ្យល់គរ ហើយគ្មានអ្នកជួយទាន់ពេលវេលា ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១៤ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិភ្នំរាំង សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។
សមត្ថកិច្ចឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឡុង សឿន ហៅសាត ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិអូរដារ ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
សមត្ថកិច្ចប៉ូលិសសង្កាត់អូរតាវ៉ៅផ្នែកជំនាញបានពិនិត្យធ្វើកោសល្យវិច័យរួចរាល់ឃើញថា ពិតជាខ្យល់គរ ប្រាកដមែន ។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីខ្មែរនៅភូមិស្នឹង ឃុំស្នឹង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ៕ ស សារ៉េត