ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពស្ត្រីម្នាក់ចងខ្សែរុំនឹងភួយយកមកបោះចោលជាមួយគំនរសំរាម

ចែករំលែក៖

ភ្នំពេញ៖ សាកសពនារីម្នាក់ត្រូវបាន អ្នករើសអេតចាយប្រទះឃើញនៅលើគំនរសំរាមសង្ស័យជាករណីឃាតកម្មបង្កឲ្យភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅ តាមផ្លូវលេខ១០០៣ ក្រុម៤ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សពនេះឈ្មោះ កែវ កញ្ញា ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះលេខ១១៤៧ ក្រុម ១២ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ ធ្វើការនៅ ក្លិបកម្សាន្ត៥៥ ក្នុងសង្កាត់ចតុមុខ ខណ្ឌ ដូនពេញ មានស្រុកកំណើតនៅភូមិទឹកថ្លា ឃុំគូស ស្រុកត្រាំកក់ ខេត្តតាកែវ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលប្រទះឃើញសពមានបុរសម្នាក់បានដើររើសអេតចាយនៅចំណុចខាងលើហើយគាត់បានកាយសំរាមរើសអេតចាយស្រាប់តែឃើញសពម្នាក់ត្រូវគេរុំភួយនិង កំរាលពូករួចយកខ្សែនីឡុងពណ៌សចងដៃចងជើងយកមកប្លុងចោលនៅទីនោះ។ ពេលនោះគាត់បានទាញភួយនោះចេញស្រាប់តែឃើញជើងសពនារីនោះធ្វើឲ្យភ័យ តក់ស្លុតក៏ស្ទុះរត់ទៅរាយការណ៍ប្រាប់សមត្ថ កិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យ។

តាមប្រភពពីសាច់ញាតិម្នាក់ឈ្មោះ កែវ វ៉ាន់ឌី ត្រូវជាបងស្រីបង្កើតនៃសពបានឲ្យដឹងថា ប្អូនស្រីរបស់គាត់បានចេញពីផ្ទះទៅធ្វើការដូចថ្ងៃធម្មតាកាលពីថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៦ ដោយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្គូពីពណ៌ស និងមានទូរស័ព្ទម៉ាកអាយហ្វូនមួយគ្រឿង ខ្សែជើងមួយខ្សែ នៅជាប់ខ្លួន។ លុះមកដល់ល្ងាចថ្ងៃដដែលវេលាម៉ោង៦ល្ងាចគាត់ទាក់ទងប្អូនស្រីលែង បានរហូតមកដល់ម៉ោងកើតហេតុខាងលើក្រុមគ្រួសារបានស្តាប់វិទ្យុក្នុងស្រុកមួយ ផ្សាយថា មានគេយកសាកសពនារីម្នាក់ មកប្លុងចោលនៅចំណុចខាងលើក៏នាំគ្នា មកមើលទើបដឹងថាជាប្អូនស្រីរបស់គាត់។

ប្រភពពីបងស្រីបង្កើតឈ្មោះ កែវ វ៉ាន់ឌី បានបន្តទៀតថា ករណីនេះគាត់សង្ស័យថា ជាករណីប្លន់សម្លាប់យកទ្រព្យសម្បតិ្ត ព្រោះប្អូនស្រី(សព)គាត់បានបាត់ម៉ូតូម៉ាកហុងដាស្គូពី១គ្រឿង ទូរស័ព្ទដៃម៉ាកអាយ ហ្វូន១គ្រឿង និងខ្សែជើង១ខ្សែ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចផ្នែក កោសល្យវិច័យវិញបានឲ្យដឹងថា សពត្រូវគេយកខ្សែដោតកុំព្យូទ័រមករឹតកសម្លាប់រួចយកភួយមករុំនិងយកខ្សែនីឡុងសមកចងហើយយកមកប្លុងចោលដែលករណីនេះអាចជាករណីឃាតកម្ម ។

ពាក់ព័ន្ធនឹងករណីនេះលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខបានឲ្យដឹងថា សមត្ថកិច្ចមិនទាន់អាច កំណត់ថា ជាករណីប្លន់សម្លាប់ឬជាករណីគំនុំអ្វីនោះទេព្រោះលោកកំពុងស្រាវជ្រាវ ប៉ុន្តែលោកបញ្ជាក់ថាអាចជាករណីឃាតកម្មច្រើនជាងករណីប្លន់ដោយជនសង្ស័យយកខ្សែចងរឹតកសម្លាប់ហាក់ខឹងរឿងអ្វី មួយ ។

សាកសពនារីរងគ្រោះត្រូវសមត្ថកិច្ច ប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ នៅវត្តចាក់អង្រែលើតាមប្រពៃណី៕ តុង សីហា

6 5 4 3 2 1 7

e3


ចែករំលែក៖