ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញរថយន្តមួយគ្រឿងដែលគេប្លុងចោលតាមផ្លូវខណ្ឌពោធិ៍សែនជ័យ

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញរថយន្តមួយគ្រឿង នៅតាមដងផ្លូវអស់រយៈពេលចំនួន២ថ្ងៃ ទើបរាយការណ៍ទៅ សមត្ថកិច្ច អូសយកទៅរក្សាទុកនៅប៉ុស្តិ៍ កាលពីវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅតាមផ្លូវទំនប់កប់ស្រូវ ភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនសុខ ។

រថយន្តខាងលើម៉ាក វីស្តូ ពណ៌ក្រហម ពុំមានឃើញស្លាកលេខ ហើយបាត់អស់គ្រឿងមួយចំនួន មិនស្គាល់ច្បាស់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញចតទុកចោល២ថ្ងៃមកហើយ ។

ប្រជាពលរដ្ឋបានប្រទះឃើញរថយន្តខាងលើអស់រយៈពេល២ថ្ងៃមកហើយ ដោយមិនឃើញម្ចាស់មកយកទៅវិញ ទើបរាយការណ៍ទៅនគរបាលចុះមកពិនិត្យជាក់ស្តែង។

នគរបាលបានឲ្យដឹងថា រថយន្តខាងលើ ពិនិត្យជាក់ស្តែង បាត់គ្រឿងអស់មួយចំនួនរួមទាំងស្លាកលេខផង មិនដឹងថា ម្ចាស់ ឬមានបញ្ហាអ្វីនោះទេ បានយកមកទុកចោលបែបនេះ ។ ក្រោយពេលកើតហេតុសមត្ថកិច្ច ក៏បានរាយការណ៍ទៅលោកអធិការខណ្ឌ អូសយកទៅរក្សាទុកនៅ ប៉ុស្តិ៍រងចាំស្រាវជ្រាវរកម្ចាស់ ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖