ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌ៧មករា កំពុងល្បាតតាមមូលដ្នាន ក៏ប្រទះឃើញ និងចាប់ខ្លួនជនសង្ស័យម្នាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដា C125 សេរី ឆ្នាំ២០១៧ ធ្វើសកម្មភាពសញ្ញាឆក់យ៉ាងសកម្មភាពនៅក្នុងរាជធានីភ្នំពេញ ហើយក៏ជាមុខសញ្ញាទើបចេញមកពីគុក ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវលេខ២១៥ ភូមិ៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យទី១ ឈ្មោះ សុំចាន់ រស្មី ភេទប្រុស អាយុ៣២ឆ្នាំ ស្នាក់នៅមុខរបរមិនពិតប្រាកដ ។ ជនរងគ្រោះឈ្មោះ សុខ រដ្ននា ភេទស្រី៣៤ ឆ្នាំ ស្នាក់នៅផ្ទះលេខ១៣៥ម្ដុំផ្លូវលំ លេខ១៣២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលបានប្រាប់អោយដឹងថា មុនពេលកើតហេតុ កម្លាំងព្រហ្មទណ្ឌ៧មករា កំពុងដាក់ល្បាតក្នុងមូលដ្នាន ក៏ស្រាប់តែឃើញបុរសម្នាក់ជិះម៉ូតូឌុបស្រ្តីម្នាក់ នៅពីក្រោយ ហើយបានស្រែកជួយផងៗ ចោរ ឆក់កាបូប ពេលនោះកម្លាំងព្រហ្មទណ្ឌ៧មករា បានដេញតាមពីក្រោយ និងចាប់ជាប់ និងយកមកសាកសួរ ។
បច្ចុប្បន្នជនសង្ស័យរួមនឹងម៉ូតូត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីសួនាំចាត់ការតាមនីតិវិធី ។ ចំណែក ការបូបរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយទៅម្ចាស់ដើមវិញផងដែរ ៕ ស រស្មី