ព័ត៌មានទាន់ហេតុការណ៍៖

យ៉ាងហោចណាស់បុរស២នាក់បានរងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តធុនធំ៣គ្រឿងបុកគ្នា

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចបុរស២នាក់ ដែលនគរបាលអះអាងថា អ្នកបើកបរ និងព្រូរថយន្ត បានរងរបួសស្រាលធ្ងន់ ដោយគៀបជាប់ក្នុងកាប៊ីនរថយន្ត នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្តធុនធំ៣គ្រឿងបុកគ្នា កាលពីរំលងអធ្រាត្រនៅក្រុងពោធិ៍សាត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះង្គោលគីឡូម៉ែត្រលេខ ១៧៩-១៨០ ស្ថិតក្នុងភូមិសាលាគំរូ សង្កាត់ព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីនគរបាលប្រាប់ថា ហេតុការណ៍នេះបង្កឡើងដោយរថយន្តម៉ាក FuSo ពណ៏ខៀវលាយផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3B 5494 បានធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត លុះដល់ចំណុចកើតហេតុបានបើកបត់ឆ្វេងដៃ គ្រានោះស្រាប់តែបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក ហីុយ៉ាន់ដាយ ពណ៍ស ពាក់ស្លាកលេខ ក្រចេះ 3A 0247 ខណៈកំពុងធ្វើដំណើរបញ្រ្ញាសទិសគ្នា(កើតទៅលិច) ក្នុងខណៈនោះដែរក៍មានរថយន្តមួយគ្រឿងផ្សេងទៀតម៉ាក FuSo ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A 3259 មកបុកគូថរថយន្តហុីយ៉ាន់ដាយបន្តកំពុងធ្វើដំណើរស្របទិសគ្នា(កើតទៅលិច) បណ្ដាលឲ្យអ្នកបើកបរនិងព្រូរងរបួសស្រាលធ្ងន់ ដោយគៀបជាប់ក្នុងកាប៊ីនរថយន្តខ្លួខឯងតែម្ដង។

ប្រភពបន្តថា ជនរងរបួសត្រូវបានរថយន្តសង្គ្រោះរបស់ស្នងការនគរបាលដឹកបញ្ជូនទៅព្យាបាលភ្លាមៗនៅមន្ទីរពេទ្យបង្អែកខេត្ត។

ប្រភពដដែលបន្តទៀត វត្ថុតាងរថយន្តធុនធំទាំង៣គ្រឿង ត្រូវបានកំលាំងជំនាញការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់ចែងបន្តតាមនីតិវិធី ៕ ប៉ឹម ពិន

2 2a1f57dd-f333-48d0-bb6f-5f221fb6120d 3


ចែករំលែក៖