ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋចោទមន្ត្រីច្រកបន្ទាយចក្រីខេត្តព្រៃវែងពុករលួយយកលុយពីអ្នកដឹកស្វាយដឹកស្រូវ

ចែករំលែក៖

ខេត្តព្រៃវែង ៖ ក្រុមប្រជាពលរដ្ឋដែល រកស៊ីដឹកស្វាយតាមរថយន្តនិងស្រូវឆ្លងដែនតាមច្រកអន្តរជាតិបន្ទាយចក្រីខេត្តព្រៃវែង កាលពីពេលថ្មីៗនេះបានសម្ដែងប្រតិកម្ម ដោយចោទក្រុមមន្ត្រីច្រកព្រំដែនថាបានប្រើអំណាចតួនាទីគាបសង្កត់យកលុយពី ពួកគាត់យ៉ាងអនាធិបតេយ្យ ។

ក្រុមប្រជាពលរដ្ឋទាំងនោះបានលើកឡើងថា បើទោះបីជាមុខទំនិញរបស់ពួកគាត់មិនស្ថិតក្នុងបញ្ជីតម្រូវឲ្យបង់ពន្ធក្ដី ក៏ មន្ត្រីច្រកនៅតែគាបយកលុយដោយក្នុង មួយឡានៗពី១៨ម៉ឺនរៀល ទៅ៥៩ម៉ឺន រៀល តាមប្រភេទឡានតូចធំ ។ ជាមួយគ្នា នេះ ពួកគាត់ក៏បានបង្ហើបឲ្យដឹងផងដែរថា មានឡានដឹកត្រីពីប្រទេសវៀតណាមជាច្រើន បានបង់ពន្ធមិនគ្រប់ចំនួនឧទាហរណ៍រថ យន្តទម្ងន់១០តោនត្រូវបានគេចុះបញ្ជីត្រឹមតែ២តោនប៉ុណ្ណោះ ដែលវាគឺជាអំពើពុករលួយយ៉ាងចំហមួយ ។

ទាក់ទងបញ្ហានេះ លោក សួន សុគន្ថា ប្រធានស្នាក់ការ ច្រកអន្តរជាតិបន្ទាយចក្រី បានថ្លែងទទួលស្គាល់ថាពិតជាមានការ ទទួលលុយពីឈ្មួញមែន ដោយលោកបញ្ជាក់ថា រឿងហ្នឹងវាខុសមកពីអ្នកឱ្យ លុយទេ បើឲ្យគេគេយកហើយ ព្រោះជា គោលការណ៍អត់មានច្បាប់ឯណាឲ្យយកលុយទេរឿងស្រូវអង្ករ បើអ្នកឯងឲ្យគេ គឺមាន ន័យថា សូកគេហើយអាហ្នឹងទទួលខុសត្រូវដោយខ្លួនឯង គឺអ្នកសូក និងអ្នក ទទួលសំណូកមានទោសដូចគ្នា ៕ ហេង សូរិយា

a1-3


ចែករំលែក៖