ភ្នំពេញ៖ សប្តាហ៍ទី១ សម្រាប់ការប្រកួតកីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ដណ្តើមពានរង្វាន់ Knock Out Series ប្រភេទទម្ងន់៦០គីឡូក្រាម ដែលមានកីឡាករចូលរួមប្រកួតជម្រុះប្រមាណ៣២នាក់ ក្នុងនោះកីឡាករ លីន វិរៈមកពីក្លិបបុរីរាជហ៍មានប្ញទ្ធិ និងឌុប កែវដប មកពីក្លិបសុភានូមានជ័យ ទទួលបានកៅអីវគ្គជម្រុះដំណាក់កាលពីទី២ ក្រោយវាយឈ្នះដៃគូប្រកួតរបស់ កាសពីយប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅលើសង្វៀន ធីហ្វីអារីណា ។
សកម្មភាពប្រកួតយ៉ាងស្វិតស្វាញ ដោយសារតែដំណាក់កាលនេះ កីឡាករម្នាក់ៗត្រូវការពិន្ទុដូចគ្នា ដើម្បីបានបន្ត ទៅប្រកួតនូវវគ្គទី២ដែលមានសមាសភាពកីឡាករដែលវាយឈ្នះក្នុងដំណាក់កាលទី១ចំនួន១៨នាក់ ។ ដូច្នេះលីន វិរៈនិង ឡុង ឡា ពួកគេសុទ្ធតែបាន ប្រើស្នៀតកែង វាយសងគ្នាទៅវិញទៅមក ប៉ុន្តែការឈ្នះរបស់ លីន វិរៈលើ ឡុង ឡា ដោយសារ ស្នៀយកែង របស់លីន វិរៈវាយត្រូវគោលដៅបានល្អ ។ ជាមួយនិងជ័យជម្នះខាងលើនេះ កីឡាករ លីន វិរៈ បានអះអាងថា ខ្លួនហ្វឹកហាត់បានត្រូវតែ១សប្តាហ៍ប៉ុណ្ណោះ ហើយការឈ្នះក៏ឈ្នះទាំងលំបាកដែរ ព្រោះគូប្រកួតរបស់ខ្លាំងមិនធម្មតាដែរ។
ចំពោះការប្រកួតរវាងកីឡាករ ឌុម កែវដប មកពីក្លិប សុភានូមានជ័យ និងកីឡាករ ងួន គា មកបីតាឡីដំរីមានប្ញទ្ធិ ត្រូវបានទស្សនិកជនមើលឃើញថា ឌុម កែវដប មានប្រៀបកម្លាំងតាំងពីទឹកដមបូងមកម្លេះ ព្រោះតែងួន គា មានវ័យចំណាស់ កម្លាំងមិនគ្រប់គ្រាន់ សម្រាប់ទប់ស្កាត់ការវាយបក របស់ឌុម កែវដបបានទេ។
នៅក្នុងចំណោម៣ទឹកសម្រាប់ការប្រកួត របស់កីឡាករទាំង២នាក់នេះ កីឡាករ ងួន គា វាយមិនសូវបានល្អឡើយ ម្យ៉ាងការប្រើកណ្តាប់ដៃវាយសន្ធប់ទៅលើ កីឡាករ ឌុម កែវដប ក៏មិនសូវបានផលល្អដែរ ។ ដោយឡែក ឌុម កែវដប គេវាយចេញបានល្អ ទាំងកណ្តាប់ដៃ ស្នៀតជើងទាត់ និងកែវផងដែរ។
គួររំលឹកថា កម្មវិធីប្រកួត កីឡាប្រដាល់ក្បាច់គុនបុរាណខ្មែរ ដណ្តើមពានរង្វាក់ Knock Out Series ប្រភេទទម្ងន់៦០គីឡូក្រាម អនុវត្តតាមរូបមន្តម៉ារ៉ាតុង វាយចាញ់ធ្លាក់ អ្នកឈ្នះឡើងទៅប្រកួតវគ្គបន្ត ដែលមានរយៈពេល៣ទឹក ១ទឹកមាន៣នាទី ចំពោះម្ចាស់ជើងឯកពានរង្វាន់ ទទួលបានប្រាក់រង្វាន់ចំនួន៤ពាន់ដុល្លារ ៕សារីម