ព័ត៌មានទាន់ហេតុការណ៍៖

តុលាការកាត់ទោសលោក សម រង្ស៊ី និង ជំនួយការពីរនាក់ ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម ថ្ងៃ២៥វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ: មន្ត្រីតុលាការ បញ្ជាក់ថា នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខនេះ សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការសំណុំរឿងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និង ជំនួយការពីរនាក់ ករណីសមគំនិតក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ។

តាមឯកសារតុលាការ បង្ហាញថា សវនាការនេះដឹកនាំដោយលោក លាង សំណាត់ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក អ៊ឹម វណ្ណៈ លោក នូ វាសនា ជាសមាជិក និង លោក សៀង សុខ ជាតំណាងអយ្យការ ។

ឯកសារដដែល បង្ហាញទៀតថា លោក សម រង្ស៊ី លោក អ៊ឹង ជុងលាង ហៅ ម៉ាប់ ហៅ កូនជ្រូក និង ឈ្មោះ សត្យា សម្បត្តិ ឬ សម្បត្តិ សត្យា ត្រួវបានតុលាការចោទប្រកាន់ពីបទ ” សមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទ ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៦២៩ មាត្រា៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ។

សំណុំរឿងនេះ គឺ ត្រូវបានបំបែកចេញពីសំណុំរឿងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ហើយលោក ហុង សុខហួរ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៧ឆ្នាំ រួចហើយ ក្នុងសំណុំរឿងក្លែងសន្ធិសញ្ញាផែនទីព្រំដែនកម្ពុជាវៀតណាម នេះ ៕ ចេស្តា

as


ចែករំលែក៖