ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបញ្ជូនជនសង្ស័យករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន៣នាក់ រួមនឹងវត្ថុតាងទៅតុលាការ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្រុមជនសង្ស័យ៣នាក់ និងវត្ថុតាងថ្នាំញៀន២កញ្ចប់តូចត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងែទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ ពីបទចែកចាយ រក្សាទុក និងប្រើប្រាស់ថ្នាំញៀននៅប្រឡាយទឹកខាងជើងភូមិអូរឫស្សី ស្ថិតក្នុងភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានអោយដឹងថា ជនសង្សយ័ដែលឃាត់ខ្លួនបញ្ជូនទៅតុលាការនេះ ១.ឈ្មោះ ឱម សុភក្រ ភេទប្រុស អាយុ៣៦ឆ្នាំ ២.ឈ្មោះ ភិន ពេះ ភេទប្រុស អាយុ២៤ឆ្នាំ, ៣.ឈ្មោះ ដូង សុភុន ភេទប្រុស អាយុ៣៥ឆ្នាំ ពួកគេទាំង៣នាក់ រស់នៅក្នុងភូមិសាលាលេខ៥ ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានថ្នាំម្សៅក្រាមពណ៌សចំនួន២កញ្ចប់តូច ដាវ១ដើម ទូរសព្ទ័ដៃ២គ្រឿង រួមនឹងសម្ភារះដែលបម្រើដល់ការប្រើប្រាស់ និងវេចខ្ចប់គ្រឿងញៀនមួយចំនួនទៀត។

សមត្ថកិច្ចបានឲ្យដឹងទៀតថា ឆ្លងតាមការស្រាវជ្រាវរបស់សមត្ថកិច្ច ជំនាញ និង ក្រោយពីទទួលបានព័ត៌មានស្តីពីសកម្មភាពរបស់ក្រុមជនសង្ស័យ ដែលបានណាត់ជួបគ្នាធ្វើសកម្មភាពចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅក្នុងមូលដ្ឋាននេះ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងនគបាលនៃ អធិការនគរបាលស្រុកកំពង់ត្រឡាច បានព័ទ្ធចាប់ជនសង្ស័យបាន៣នាក់ ស្ថិតក្នុងភូមិអូរឫស្សី ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាចតែម្តង ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចសាកសួរយកចម្លើយ និង កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា

unnamed-19 unnamed-20


ចែករំលែក៖