ព័ត៌មានទាន់ហេតុការណ៍៖

នារីម្នាក់ត្រូវជនសង្ស័យ២នាក់ធ្វើសកម្មភាពឆក់កាបូបបានសម្រេច តែរត់មិនរួច

ចែករំលែក៖

ភ្នំពេញៈ នារីម្នាក់ទើបតែចុះពីមូ៉តូកង់បីដើរសំដៅចូលគុកទួលស្លែង ស្រាប់តែត្រូវជនសង្ស័យ២នាក់ ធ្វើសកម្មភាពឆក់កាបូបបានសម្រេច ហើយរត់រួចម្នាក់ ចំណែកម្នាក់ទៀត ត្រូវសមត្ថកិច្ចបុ៉ស្តិ៍បឹងកេងកង៣ឃាត់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅ តាមផ្លូវលេខ១៤៣កែង៣៥០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ បែ៉ង សត្យា ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅម្ដុំសង្កាត់អូរឬស្សី៣ ខណ្ឌ៧មករា។

ចំណែកជនរងគ្រោះមានឈ្មោះ ប៊ុន ជឿ អាយុ២០ឆ្នាំ មុខរបរនិស្សិតស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

បើតាមប្រភពព័ត៌មានពីនារីរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបខ្លួនទើបតែចេញមកពីផ្សារទួលទំពួង ហើយបានហៅមូ៉តូកង់បីជិះមកនៅម្ដុំគុកទួលស្លែង ខណៈមកដល់ ក៏បានចុះពីលើមូ៉តូកង់បី ហើយបានដើរសំដៅទៅគុកទួលស្លែង ស្រាប់តែមានជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក NSX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FU 3318 បានមកធ្វើសកម្មភាពឆក់កាបូប ទើបប្រជាពលរដ្នដេញចាប់បានភ្លាមៗ ស្របពេលមានសមត្ថកិច្ចល្បាត ក៏ចាប់ជនសង្ស័យបានម្នាក់ ចំណែកម្នាក់ទៀតរត់គេចខ្លួនបាត់សម្រោល ។

ក្រោយពេលកើតហេតុ នារីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងកេងកង៣ ។

បច្ចុប្បន្នជនសង្ស័យ រួមនឹងម៉ូតូត្រូវកម្លាំងនគរបាលឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី ៕ ស រស្មី

image1 image2


ចែករំលែក៖