ព័ត៌មានទាន់ហេតុការណ៍៖

ចោរស្រីរូបស្រស់ លូចទូរស័ព្ទ ម្ចាស់តាមទាន់ចាប់ឲ្យសមត្ថកិច្ច បង្កការភ្ញាក់ផ្អើល

ចែករំលែក៖

ប៉ោយប៉ែតៈ ចោរស្រីវ័យក្មេង រួបស្រសម្នាក់ ពូកកែរធ្វើសកម្មភាពលួចទូរសព្ទ័ដៃ ត្រូវម្ចាស់ តាមប្រមាញ់ចាប់ឧ្យសមត្ថកិច្ចបង្កការភ្ញាក់ផ្អើល កាលពីរសៀល ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះសំណាក់រស្មីពានមាស ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះហ៊ុំ ស្រីពេជ្រ ភេទស្រី អាយុ១៦ឆ្នាំ រស់នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ ម៉ាកអាយហ្វូន ពណ៌ទឹកប្រាក់ របស់ជនរងគ្រោះឈ្មោះ លី គីង ភេទស្រី អាយុ២២ឆ្នាំ មុខរបលក់ស្បែកជើង នៅផ្សារកណ្ដាល ភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចបញ្ជាក់ថា មុនកើតហេតុ ជនសង្ស័យរួបនេះ បានចូលទៅរកទិញស្បែកជើង នៅតួបជនរងគ្រោះ លុះពេលចួលដល់កន្លែងតូបលក់ ម្ចាស់ទូរសព្ទ័គាត់ដេកលក់ ពេលនោះជនសង្ស័យរួបនោះឃើញសកម្មភាពបែបនេះ ក៏ឆ្លៀតឱកាស លួចយកតែម្ដង ។ ក្រោយពីធ្វើសកម្មភាពរួច ក៏ចេញមករកម៉ូតូឌុប ធ្វើដំណើរមកកន្លែងកើតហេតុ។

ប្រភពប្រាប់ទៀតថា ពេលនោះម្ចាស់ដឹងខ្លួន ក៏ផ្អើលឆោឡោនិយាយប្រាប់អ្នកលក់ក្បែរតួប គ្រានោះអ្នកលក់ក្បែរតួបបាននិយាយប្រាប់ភិនភាគ ហើយអ្នកម៉ូតូឌុបដែលឌុបជនសង្ស័យប្រាប់ថា ខ្លួនឌុបទៅដាក់កន្លែងកើតហេតុ ម្ចាស់បានជិះម៉ូតូតាមចាប់បាន ប្រគល់ឲ្យសមត្ថកិច្ចបង្កកាភ្ញាក់ផ្អើលតែម្ដង។

សមត្ថកិច្ចបន្តថា នាងដែលជាជនសង្ស័យខាងលើ ជាមុខសញ្ញា ខាងលូចទូរសព្ទ័ដៃ របស់អ្នកស្រុក នៅក្នុងភូមិ តែពេលសមត្ថកិច្ចចាប់បាន ឆ្លើយប្រកែកដោះសារ មិនសារភាពចំពោះមុខសមត្ថកិច្ចនោះទេ តែទោះយ៉ាង ជនសង្ស័យមិនឆ្លើយសារភាពយ៉ាងណាក៏ដោយ ទូរសព្ទ័ដៃ ដែលជនសង្ស័យធ្វើសកម្មភាពលួចនោះនៅនឹងខ្លួនជាវត្ថតាង ម្យ៉ាងទៀតសាក្សីមាន គ្រប់គ្រាន់ដែលត្រូវដាក់បន្ទុកជនសង្ស័យរួបនោះ ៕ វណ្ណា

as-1 as-2 as-3 as-4


ចែករំលែក៖