ខេត្តត្បូងឃ្មុំ៖ ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកមេមត់ធ្វើរការចាប់ឃាត់ខ្លួនដោយសង្ស័យជាប់ពាក់ពន្ធ័និងបទល្មើសសារធាតុញៀន។
ការចាប់ឃាត់ខ្លួនខាងលើធ្វើឡើងនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
សមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀនស្រុកមេមត់បានឲ្យដឹងថា ការចុះបង្ក្រាប និងឃាត់មុខសញ្ញាជួញដូរថ្នាំញៀនចំនួន ២ នាក់ ១.ឈ្មោះ ភី វុទ្ធី ភេទប្រុស អាយុ ២៥ ឆ្នាំ រស់នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ២.ឈ្មោះ សុខ សុផា ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិជីប៉េះ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។
ក្នុងនោះជំនាញបានដកនូវវត្ថុតាងម្សៅក្រាមពណ៍ស សង្ស័យថា ថ្នាំញៀនចំនួន ៤ កញ្ចប់ ( ធំ១កញ្ចប់ ) ។
បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកមេមត់ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ វណ្ណះ