ព័ត៌មានទាន់ហេតុការណ៍៖

ទើបចេញពីគុកមិនរាងចាលធ្វើសកម្មភាពជួញដូរគ្រឿងញៀនត្រូវនគរបាលចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ទើបតែចេញពីគុកមិនបានប៉ុន្មានខែផង ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំចាប់ខ្លួនដាក់គុកជាថ្មីម្តងទៀត គ្រាដែលបុរសរូបនេះធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់ កាលពីវេលាម៉ោង១៤ និង៤០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានចាប់ខ្លួននោះឈ្មោះ រិ សារ៉ាន់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិចុងព្រែក ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនសង្ស័យរូបនេះជាអតីតទណ្ឌិត ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល១ឆ្នាំកន្លះ ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ហើយទើបចេញពីគុកនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៦ ។ ក្នុងប្រតិបត្តិការចាប់ខ្លួនជនសង្ស័យរូបនេះ សមត្ថកិច្ច រឹបអូសបានវត្ថុតាងថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០៧កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។

ប្រភពដដែលបានបន្តថា បន្ទាប់ពីចេញពីពន្ធនាគារសមត្ថកិច្ចបានធ្វើការកំណត់និងតាមដានជនសង្ស័យខាងលើនេះ រហូតមកដល់ថ្មីៗនេះសមត្ថកិច្ចក្តាប់បានថាជនសង្ស័យមិនរាងចាលនោះទេ ពោលគឺបែកគំនិតធ្វើសកម្មភាពជួញដូរគ្រឿងញៀន ។ លុះមកដល់រសៀលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចក្តាប់បានព័ត៌មានថាជនសង្ស័យកំពុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់ ទើបធ្វើការឡោមព័ទ្ធរហូតចាប់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងជាក់ស្តែង ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

ae-2 ae ae-1


ចែករំលែក៖