ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ជនសង្ស័យម្នាក់ក្នុងចំណោមគ្នា២នាក់បន្ទាប់ពីផ្លោះរបងចូលក្នុងសាលារៀនអាមេរិកកាំងប្រ៊ីជ

ចែករំលែក៖

ភ្នំពេញ៖ សន្តិសុខយាមនៅក្នុងសាលារៀនអន្តរជាអាមេរិកកាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមប័ក្ខពួក២នាក់បន្ទាប់ពីផ្លោះរបងសាលាចូលបំណងចូលលួចម៉ូតូ កាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ដែលមានទីតាំងស្ថិតនៅក្នុង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះ ជិន ឌីណា អាយុ៣៣ឆ្នាំ ស្នាក់នៅក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ ចំណែកម្នាក់ទៀតឈ្មោះខ្មៅ អាយុជាង២០ឆ្នាំ បានរត់គេចខ្លួនបាត់ស្រមោល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុខណៈពេល ដែល សិស្សសាលាចេញពីរៀនអស់ នៅសល់តែក្រុមសន្ដិសុខកំពុងយាមនៅទីនោះ បានបិទទ្វាររបងដោយបាន ចាក់សោរជាប់ មិនហ៊ានធ្វេសប្រហែសនោះទេ ព្រោះមានម៉ូតូច្រើនគ្រឿងស្ថិតនៅក្នុងនោះផង។លុះដល់ ពេលកើតហេតុ ស្រាប់តែមានជនសង្ស័យ២នាក់ខាងលើ ផ្លោះរបងចូលទៅហើយត្រូវបាន សន្តិសុខឃើញស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយចាប់ខ្លួនបានម្នាក់ភ្លាមៗ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបន្តថា ក្រោយពេចាប់ខ្លួនបាន ក្រុមសន្តិសុខខាងលើ បានដឹកជននោះតាមរថយន្តដឹក សិស្សមួយគ្រឿង នាំយកទៅប្រគល់ឲ្យកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចោមចៅ ដើម្បីចាត់ការតាមផ្លូវច្បាប់ ប៉ុន្តែក្រោយពេលដឹកទៅដល់ នគរបាលប៉ុស្ដិ៍ធ្វើការអប់រំ ឲ្យជននោះត្រឡប់ទៅវិញ ព្រោះមិនឃើញមានវត្ថុ តាងពាក់ព័ន្ធនិងសកម្មភាពកាច់សោរកម៉ូតូនៅជាប់ខ្លួនឡើយ។ម្យ៉ាងសង្ស័យថាជននោះបែកថ្នាំផងដែរ ចំណែកខាងគ្រូបង្រៀន និងក្រុមសន្តិសុខ នៅសាលានោះ ក៏មិនមាននរណាម្នាក់ចេញមុខ ទទួលខុសត្រូវដាក់ពាក្យបណ្ដឹងទៀតផង ទើបនគរបាលមត្រឹមធ្វើការអប់រំជននោះតែប៉ុណ្ណោះ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖