ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហ៊ីយានដាយមួយគ្រឿងររ៉ឺយ៉ែរខុសបច្ចេកទេសធ្លាក់ចូលប្រឡាយ

ចែករំលែក៖

 

ខេត្តរតនគីរីៈ រថយន្តហ៊ីយ៉ានដាយចំណុះ៥ តោនមួយគ្រឿងរ៉ឺយ៉ែរថយក្រោយខុសបច្ចេកទេស បានធ្លាក់ចូលប្រឡាយចិញ្ចើមផ្លូវ តែមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្ស និងអ្នកបើកបរទេ ។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង៤៥នាទីព្រឹក ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លូវឡើងចំណោតលើផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី ។

បើតាមការឲ្យដឹងពីលោកកែវ ចាន់ណា ភេទប្រុស អាយុ៣៨ ឆ្នាំ ជាអ្នកបើកបររថយន្ត រូមដំណើជាមួយព្រូម្នាក់បានប្រាប់ឲ្យដឹងថា មូលហេតុបណ្តាលឲ្យរថយន្តរ៉ឺយ៉ែរថយក្រោយនេះ ដោយសារសមត្ថកិច្ចដាក់កុងត្រូលចម្រុះត្រួតពិនិត្យយានយន្តគ្រប់ប្រភេទត្រង់ចំណុចឡើងទូល ទើបធ្វើឲ្យរថយន្តគាត់ឈប់នៅចំណុចឡើងទួល បណ្តាលឲ្យរថយន្តគាត់រ៉ឺយ៉ែរថយក្រោយធ្លាក់ប្រឡាយដូច្នេះ ។

លោកបានបន្តទៀតថា រថយន្តគាត់ម៉ាកហ៊ីយានដាយ ពណ៌ស លាយក្រហម ពាក់ស្លាកលេខ ភ្នំពេញ៣B.០៩៦៩ ចំណុះ៥តោន បើកបរពីលិចទៅកើតដោយផ្ទុកគ្រឿងសំណង់ និងសម្ភារ:រថយន្តពេញមួយរថយន្តមកពីភ្នំពេញ ទៅខេត្តរតនគិរី។

រីឯរថយន្តនោះ កដាច់កាឡេ ទើបបណ្តាលឲ្យរ៉ឺយ៉ែរថយក្រោយធ្លាក់ប្រឡាយខាងឆ្វេង រងនៅការខូចខាតបែកកញ្ចក់ និងកំពិតជញ្ជាំងតែបន្តិចបន្តួចប៉ុណ្ណោះ

ចំណែកសមត្ថកិច្ចបានត្រឹមតែមកអើតមើល ក៏ត្រឡប់ទៅកន្លែងវិញ ទុកឲ្យម្ចាស់រថយន្តដោះស្រាយដោយខ្លួនឯង ព្រោះមិនបានបង្ករងគ្រោះថ្នាក់ដល់អ្នកដទៃឡើយ៕ វុទ្ធឦសាន

6 1 2 3 4 5


ចែករំលែក៖