ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូនៅពេលយប់មានរក្សាទុកគ្រឿងញៀនមួយកញ្ចប់ត្រូវសមត្ថកិច្ចចាប់ខ្លួន

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ជិះម៉ូតូនៅពេលយប់ មានរក្សាទុកគ្រឿងញៀនមួយកញ្ចប់ធំនៅជាប់ខ្លួន ក៏ត្រូវសមត្ថកិច្ចនគរបាលល្បាតចាប់ខ្លួន កាលពីវេលាម៉ោង១៤ និង៥០នាទី ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ២១បេ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ឈឹម ម្លូព្រៃ ហៅទីន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ។ ក្នុងប្រតិបត្តិការបង្រ្កាបចាប់ខ្លួនជនសង្ស័យ សមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន០១កញ្ចប់ធំ និងម៉ូតូមួយគ្រឿង ម៉ាកហុងដាឆាលី ពណ៌ខៀវ ពាក់ស្លាកលេខជ-៤៩៧៧-ភព១ ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុសមត្ថកិច្ចនគរបាលស្រុកកោះធំបានចេញល្បាតតាមបណ្តោយផ្លូវជាតិលេខ២១បេ ឆ្ពោះទៅច្រកទ្វារជ្រៃធំ ខណៈល្បាតដល់ចំណុចខាងត្បូងស្ពានលេខ៧០បានប្រទះឃើញជនសង្ស័យជិះម៉ូតូម្នាក់ឯង ។ ដោយមានការសង្ស័យសមត្ថកិច្ចបានហៅឲ្យឈប់ធ្វើការឆែកឆេរ រហូតរកឃើញមានវត្ថុតាងជាក់ស្តែងចាប់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

as-1 as-2 as-3


ចែករំលែក៖