ព័ត៌មានទាន់ហេតុការណ៍៖

តូបអាជីវករ៨បាក់ចូលក្នុងទឹកនៅអាងអូរខាយដនក្នុងកម្មវិធីបុណ្យអុំទូក តែគ្មានគ្រោះថ្នាក់នោះទេ

ចែករំលែក៖

 
ប៉ោយប៉ែតៈ តូបចំនួន៨តូបរបស់អាជីវករ ដែលលក់ដូរនៅតំបន់ទេសចរណ៍ អាងអូរខាយដន ទើបតែបង្កើតថ្មីនោះ ត្រូវបានបាក់ចូលក្នុងទឹក ក្នុងកម្មវិធីបុណ្យអុំទូកកាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅតំបន់ទេសចរណ៍ថ្មីអាងអូរខាយដន ឋិតក្នុងភួមិសុខសាន្ត សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

តាមសេចក្ដីរាយការណ៍នៅកន្លែងកើតហេតុនិយាយថា តូបចំនួន៨របស់អាជីវករត្រូវបាក់ស្រុតចូលក្នុងអាងទឹក ដោយសាតែមនុស្សប្រុស ស្រីជាច្រើន ខ្លះអង្គុយហួបស្រាបៀរ ខ្លះទៀតឈរមើល ហ៊ោកញ្ជ្រៀវក្នុងកម្មវិធីបុណ្យអុំទូក ព្រោះនៅទីក្រុងប៉ោយប៉ែត គីជាទីក្រុងមួយនៅជាប់នឹងបន្ទាត់ព្រំដែនកម្ពុជា ថៃ ហើយមិនដែលមានកម្មវិធីបុណ្យប្រណាំងទូក ង ដូច្នេះប្រជាពលរដ្ឋមួយចំនួនមកពីតាមបណ្ដាភូមិច្រើន បានទៅឈរលើតូប ដែលនៅជាប់មាត់អាងជាហេតុធ្វើឲ្យបាក់ ម្យ៉ាទៀតក្រុងប៉ោយប៉ែតមានបីរបប ហើយមិនដែលមានបង្កើតពិធីបុណ្យប្រណាំងទូក ងឡើយ ដូចជារបបលន់ណុល របបប៉ុលពត និងសម័យរដ្ឋកម្ពុជា ទើបតែថ្ងៃទី២៧ ខែវិច្ឆិកា ២០១៦ មានកម្មវិធីប្រណាំងទូក ង។

ជុំវិញករណីខាងលើនេះ លោកធិន ស៊ិនដេង អធិការក្រុងប៉ោយប៉ែតដែលទើបតែទទួលមុខតំណែងថ្មីនោះ មិនអាចសុំការអធិបាយបានឡើយ ព្រោះទូរសព្ទ័លោកនៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ២០១៦ ចុចចូលហើយតែគ្មានអ្នកទទួល។

ប្រជាពលរដ្ឋនិយាយថា លោកអធិការថ្មីដែលទើបទទួលមុខតំណែងពិបាកក្នុងការទំនាក់ទំនងណាស់ ទូរសព្ទ័របស់លោក បើមានហេតុការណ៍អ្វីនោះ យប់ប្រលប់មិនដឹងទៅពឹងអ្នកណាឡើយ ហេតុដូចនេះ សូមលោក ទុកទូរសព្ទ័ជាប់ខ្លួនហើយទទួលទូរសព្ទ័ប្រជាពលរដ្ឋផងទាន ? ៕ វណ្ណា

9 0 1 3 5 7 8


ចែករំលែក៖