ព័ត៌មានទាន់ហេតុការណ៍៖

សុគន្ធ ថេរ៉ាយុ និងរ៉ាប៊ី បញ្ចេញក្បាច់រាំកក្រើកឆាកតន្ត្រី

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុសស្រីល្បីឈ្មោះពីររូបគឺលោក សុគន្ធ ថេរ៉ាយុ និងកញ្ញា រ៉ាប៊ីបានបង្កើតឲ្យមានការចាប់អារម្មណ៍ខ្លាំង ពីអ្នកគាំទ្រក្រោយពីអ្នកទាំងពីរ ចាប់ដៃគ្នាជាលើកដំបូងបង្ហាញក្បាច់រាំដ៏រស់រវើក នៅលើឆាកប្រគំតន្ត្រីកាលពីចុងសប្តាហ៍មុននេះ។

សំឡេងទះដៃហ៊ោកញ្ជ្រៀវពីអ្នកគាំទ្រ និងស្វាគមវត្តមានតារាចម្រៀងប្រចាំផលិតកម្មថោន ។ បទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ កញ្ញា រ៉ាប៊ី និងលោកសុគន្ធ ថេរ៉ាយុ លើកយកមកច្រៀង និងបង្ហាញក្បាច់រាំពិសេសនៅពេលនេះគឺបទ«មិនមែនក្រទេណា»ដោយមានការលាយបញ្ចូលគ្នាជាមួយបទចម្រៀង«ដេកមិនលក់ ឈរមិនសុខ បាយមិនឆ្ងាញ់»។ ការលាយបញ្ចូលគ្នារបស់បទចម្រៀងនេះ បានបង្កើតឲ្យមានទស្សនីយភាពថ្មីគួរជាចាប់អារម្មណ៍ ជាមួយនឹងកក្បាច់រាំរស់រវើកថ្មី ។

អ្នកគាំទ្រលើកឡើងថា នេះ គឺជាលើកទី១ហើយ ដែលគេបានឃើញវត្តមានតារាចម្រៀងវ័យក្មេងប្រចាំផលិតកម្មថោន គឺកញ្ញា រ៉ាប៊ី និងលោក សុគន្ធ ថេរ៉ាយុ បានចាប់ដៃគូច្រៀងរាំជាមួយគ្នា ហើយវាគឺជាយុទ្ធសាស្ត្រថ្មី ដើម្បីពង្រីកទីផ្សារការងាររបស់ពួកគេផងដែរ។ ក្បាច់រាំ និងបទចម្រៀងថ្មីដែលបង្កើតឡើងដោយកូនខ្មែរនេះ បានធ្វើឲ្យកក្រើកអស់ឆាកកម្មវិធីប្រគុំតន្ត្រីរបស់ស្ថានីយទូរទស្សន៍មួយចំនួនកាលពីចុងសប្តាហ៍មុន ។

អ្នកផលិតកម្មវិធីម្នាក់បានលើកសរសើរអំពីគំនិតច្នៃប្រឌិតនៃក្បាច់រាំ ជាមួយនឹងការលាយបញ្ចូលគ្នានៃបទចម្រៀងថ្មីរបស់តារាចម្រៀងទាំងពីរខាងលើដែលអាចធ្វើឲ្យអ្នកទស្សនាទទួលបានអារម្មណ៍ប្លែក ខណៈដែលបទចម្រៀងទាំងពីរបទខាងលើទទួលបានការការគាំទ្រច្រើនកាលពីពេលកន្លងមកថ្មីៗនេះ ។ បទចម្រៀងបែបញាក់កន្ត្រាក់អារម្មណ៍ថ្មីនេះ ក៏ទទួលបានការកោតសរសើរដែរថា ជាបទចម្រៀងថ្មីនិងមានចង្វាក់ភ្លេងពិរោះមិនចាញ់បទចម្រៀងបរទេសនោះទេ៕ វឌ្ឍនា

as-4 as as-1 as-2 as-3


ចែករំលែក៖