ព័ត៌មានទាន់ហេតុការណ៍៖

ជិតដល់ថ្ងៃរៀបការ ទើបដឹងគូដណ្តឹងជាស្រ្តីញៀនថ្នាំ សុំផ្តាច់ពាក្យ ខាងស្រីទារលុយ៦០០ដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ គូស្នេហ៍មួយគូដឹកដៃគ្នាទៅប៉ុស្តិ៍ចោមចៅ បន្ទាប់ពីខាងប្រុសខកស្នេហ៍មិនបានដូចបំណង ខណៈមានគូដណ្តឹង រំពឹងគឹតថា មិនយូរហើយក៏មិនឆាប់ ពិតក្លាយជាប្តីប្រពន្ធស្របច្បាប់នៅថ្ងៃខាងមុខរង់ចាំតែរើសថ្ងៃ រើសវេលាចូលរោងការ តែផ្ទុយទៅវិញអ្វីដែលខកបំណង ស្នេហ៍ពុំបានដូចប្រាថ្នាដោយសារ ថ្មីៗនេះបែកធ្លាយមើលឃើញ ជាក់ភ្នែក ស្រីជាគូដណ្តឹងសង្ស័យជាមនុស្សញៀនថ្នាំ អារអង្កន់ដៃសម្រក់ឈាម ប្រៀបដូចអង្កន់ត្រីប្រឡាក់ គួរឲ្យភ័យខ្លាច សុំខាងស្រីដកពាក្យ ដកស្នេហ៍ តែត្រូវបានខាងស្រីទាមទារថ្លៃគ្រា ដែលរួមរស់ជាមួយគ្នាមួយរយៈចំនួន៦០០ដុល្លារ ដើម្បីបញ្ចប់រឿង ។

ហេតុការណ៍ចម្រូងចម្រាស់បែកបាក់ស្នេហ៍ខាងលើ និងបបួលនាំគ្នាចូលបុ៉ស្តិ៍នគរបាលចោមចៅ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ។

ភាគីខាងស្រីមានឈ្មោះ សន សំនៀង អាយុ២៨ឆ្នាំ មុខរបរដេកផ្ទះ ស្នាក់នៅ ផ្ទះជួលភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រកកំណើត ភូមិកំពង់ទួល ឃុំសំអក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។ ចំណែកភាគីខាងប្រុស មិនត្រូវបានអនុញាតឲ្យស្គាល់ឈ្មោះឡើយ គ្រាន់តែឲ្យដឹងថា មានទីលំនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពពត៌មាន ទទួលបានទៅតាមកម្រឹត ខណៈភាគីសងខាងហាក់បីដូចជាលាក់កំបាំង បានឲ្យដឹងថា គូរស្នេហ៍ទាំង២នាក់ បានស្រឡាញ់គ្នាដោយចិត្តនឹងចិត្ត ជាច្រើនថ្ថៃ ខែកន្លងមកហើយ សច្ចារ្យស្រឡាញ់យកគ្នាជាប្តី ប្រពន្ធ ហើយទើបតែជាគូរដណ្តឹងនឹងគ្នា ដោយទំនុកចិត្តរៀងខ្លួន ទើបស្ម័គចិត្តរួមរស់នៅជាមួយគ្នាជាបណ្តោះអាសន្នទាំងមិនទាន់រៀបផ្ទឹម សុខក្សេមក្សាន្ត ចាត់ទុកថាសុភមង្គលកើតមានសម្រសប់ពួកគេទាំងពីរនាក់ហើយ ។

ការរំពឹងគឹត បានប្រែក្លាយផ្ទុយស្រឡះរលាយទៅវិញ ប្រៀបបានទៅនឹងអំបិលត្រូវទឹក ទឹកឃ្មុំផ្អែមឆ្ងាញ់ ត្របាញ់ត្រគួញចិត្តកើតមានពីមុន ឥឡូវប្រែជាទឹកខ្មេះ បន្ទាប់ពីបើលឃើញ ស្រ្តីជាគូរដណ្តឹង ចេះតែអារដៃ សម្រក់ឈាម ញ័រញាក់ ដូចមនុស្សញៀនថ្នាំ ហាមម៨នស្តាប់ ប្រាប់មិនតាម ដដែលនៅជាដដែល បែកធ្លាយសង្ស័យគូរដណ្តឹង សង្ស័យជាមនុស្សញៀនថ្នាំហើយ ទើបសាច់ញាតិខាងប្រុស ទាមទារឲ្យភាគីខាងប្រុស ចាកចេញមករស់នៅ ផ្ទះក្នុងភូមិថ្មគោល សង្កាត់ចោមចៅវិញ ។

រឿងសៅហ្មង វិប្បត្តិដួងចិត្តត្បិតគូរដណ្តឹងញៀនថ្នាំចូលចិត្តអារអង្កន់ដៃ ពេកទើបខាងប្រុស ដាច់ចិត្តសុំដកពាក្យ ពីគូរដណ្តឹង តែនៅរាប់អានគ្នាជាធម្មតា ខាងស្រីឆ្លើយថា ឲ្យតែ៦០០ដុល្លារ ថ្លៃគ្រែដេក ដើម្បីបញ្ចប់រឿង ដោយសន្តិវិធី នៅប៉ុស្តិ៍នគរបាល នាព្រឹកថ្ងៃដដែល ៕ សុខាសែនជ័យ

image1 image2


ចែករំលែក៖