លោកដូណាល់ ត្រាំ បានពង្រឹងនៅជ័យជំនៈរបស់ខ្លួន ក្រោយពេលទទួលបានជ័យជំនៈនៅក្នុងរដ្ឋMichigan ដែលមាន១៦អាសនៈ ធ្វើឲ្យតំណែងប្រធានាធិបតីរបស់លោកកាន់តែរឹងមាំជាងមុន។
ការិយាល័យក្រសួងការបរទេសអាមេរិកកាលពីថ្ងៃទី២៨ ខែវិច្ឆិកា បានប្រកាសថា លោកដូណាល់ ត្រាំ ទទួលអាសនៈបន្ថែម១៦ទៀត ក្រោយយកឈ្នះលោកស្រីហ៊ីលឡារី គ្លីនតុន ប្រកៀកប្រកិតគ្នា នៅក្នុងរដ្ឋ Michigan ដោយលោកត្រំា ទទួលបាន2.279.543 សម្លេងគាំទ្រស្មើ៤៧,៥%។ ចំណែកលោកស្រីហ៊ីលឡារី គ្លីនតុន វិញទទួលបាន2.268.839 សម្លេងគាំទ្រ ស្មើ ៤៧,៣ភាគរយ ។
ដូច្នេះជាមួយនឹងជ័យជំនៈខាងលើ មហាសេដ្ឋីដូណាល់ ត្រាំទទួលបានអាសនៈសរុប ៣០៦អាសនៈ ចំណែកលោកស្រីគ្លីនតុន វិញទទួលបានតែ២៣២អាសនៈប៉ុណ្ណោះ ។
រដ្ឋ Michigan គឺជារដ្ឋចុងក្រោយបង្អស់ ទើបតែបានប្រកាសលទ្ធផលបោះឆ្នោតនាពេលនេះ ដោយសារតែមានសម្លេងគាំទ្រប្រកៀកប្រកិតគ្នា ដូច្នេះគណៈកម្មាធិការរៀបចំការបោះឆ្នោតត្រូវការពេលវេលាដើម្បីរៀបចំការរាប់សន្លឹកឆ្នោតឲ្យបានហ្មត់ចត់បំផុត។
លោកដូណាល់ ត្រាំគឺជា បេក្ខភាពគណបក្សប្រជាធិបតេយ្យដំបូងគេបង្អស់ដែលទទួលបានជ័យជំនៈនៅក្នុងរដ្ឋ Michigan ចាប់តាំងពីឆ្នាំ១៩៨៨ មកទល់ពេលនេះ។ ពេលនេះលោកត្រាំ មានអាសនៈច្រើនជាង តម្រូវការរហូតដល់ ៣០៦ អាសនៈ ជួយឲ្យលោក កាន់តែរឹងមាំក្នុងការឈាន់ទៅកាន់កៅអីប្រធានាធិបតីនៅសេតវិមាន៕ ម៉ែវ សាធី