យន្តហោះមួយគ្រឿងដឹកកីឡាករក្លឹបបាល់ទាត់ប្រេស៊ីល Chapecoense បានធ្លាក់នៅក្នុងប្រទេសកូឡុំប៊ី ខណៈដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ ទីក្រុង Medellin ។ នេះបើតាមមន្ត្រីបានឲ្យដឹងកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
កីឡាករក្លិបប្រេស៊ីលទាំងនោះបានធ្វើដំណើរទៅប្រកួតនៅកូឡុំប៊ីកាលពីល្ងាចថ្ងៃពុធ ។ មនុស្ស៨១នាក់ស្ថិតនៅលើយន្តហោះនេះ ។ នេះបើតាមប្រភពព័ត៌មានរុស្ស៊ី RT ។
អាកាសយានដ្ឋាន Jose Maria Cordova de Rionegro បានបញ្ជាក់នៅលើប្រព័ន្ធធ្វីធើ ថា ពិតជាមានការធ្លាក់យន្តហោះពិតមែន ដោយយន្តហោះមានស្លាកលេខ CP2933 ដឹកកីឡាករក្រុម @ChapecoenseReal ។ នៅពេលភ្លាមៗនេះ គេមិនទាន់ដឹងថា មានជនរងគ្រោះ រួចផុតពីគ្រោះថ្នាក់នៅឡើយទេ ។
កាសែត ស្កាយញូវ បានផ្សព្វផ្សាយថា ជនរងគ្រោះ៦នាក់ត្រូវគេបញ្ជូនចេញពីកន្លែងធ្លាក់យន្តហោះ ឆ្ពោះទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់ ។
សេចក្តីថ្លែងការណ៍របស់អាកាសយានដ្ឋាន Medellin បញ្ជាក់ថា អាកាសយានិកបានប្រកាសអាសន្នដោយសារតែ«បញ្ហាចរន្តអគ្គីសនី» នៅវេលាម៉ោង១០យប់ ម៉ោងនៅក្នុងតំបន់ ។ ប៉ូលិស និងក្រុមជួយសង្គ្រោះ ហើយអាកាសធាតុនៅទីនោះ មិនល្អប្រសើរ ស្រអាប់មើលមិនឃើញ ៕