ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ចុះអនុស្សារណៈជាមួយអធិការកិច្ចរដ្ឋាភិបាលវៀតណាម

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ការបន្ដទំនាក់ទំនង សហប្រតិបត្ដិការ លើ វិស័យ អធិការកិច្ច រវាងកម្ពុជា និងវៀតណាម កាន់តែរឹងមាំ នោះ និងកើនឡើនូវ ទំនុកចិត្ដអ្នក វិនិ យោគ ទុនវៀតណាម មកបណ្ដាក់ទុករក សុីនៅកម្ពុជា កាន់តែកើនឡើងធ្វេដង ខណៈ ភ្ញៀវទេសចរ និង អ្នកវិនិយោគទុន មានកំណើន ៣០ទៅ៤០ ភាគរយ កំពុង បន្ដរកសុីនៅកម្ពុជា ប្រកបដោយជំនឿចិត្ដ មកលើរាជរដ្ឋាភិបាល ។

លោកស្រី ម៉ែន សំអន ឧបនា យក រដ្ឋ រដ្ឋមន្ត្រីក្រសួង ទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ ខណៈ លោកស្រីទទួល ជួបសវនាការ និង ចុះអនុ ស្សា រណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ចរវាង ក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធ សភានិងអធិការកិច្ចកម្ពុជា ជាមួយអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលដឹកនាំ ដោយ លោក ផាន់ វ៉ាន់សាវ រដ្ឋមន្រ្តី ក្រសួងអធិការកិច្ចរដ្ឋាភិបាល នៃសាធា រណរដ្ឋ សង្គមនិយមវៀតណាម កាលពីថ្ងៃទី ២៩ វិច្ឆិកា ឆ្នាំ២០១៦នៅ ទីស្ដីការ ក្រសួងអធិការកិច្ច ។

លោកស្រី ម៉ែន សំអន បាន បញ្ជាក់ថា ៖ ក្រសួងទំទាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច នូវតែ ប្រកាន់ជំហ៊រ បន្ដសហការធ្វើការលើវិស័យ អធិការកិច្ច ជាមួយ ក្រសួងអធិការកិច្ចរដ្ឋាភិបាល នៃសាធា រណរដ្ឋសង្គមនិយម វៀត ណាម។

ក្នុងគោលបំ ណង ផ្ដល់ទំនុកចិត្ដ ដល់អ្នកវិនិយោគទុន ទាំងពីរ កម្ពុជា វៀតណាម ឲ្យគេមករកសុី ប្រកបដោយ តម្លាភាព ដោយ សមធ៏ម មិនមានការ កម្រាម កំហែង លើការ សូកប៉ាន់ ដើម្បីខ្លួនបានធ្វើការ វិនិយោគ លើវិស័យ ផ្សេង ៗ ។

លោកស្រី ម៉ែន សំអន មានប្រសាសន៏បញ្ជាក់ទៀតថា,ដំណើរទស្សនកិច្ចរបស់ លោក ផាន់ វ៉ាន់សាវ រដ្ឋមន្រ្តី ក្រសួងអធិការកិច្ចរដ្ឋា ភិបាល នៃសាធារណ រដ្ឋសង្គមនិយមវៀត ណាមនិងគណៈប្រតិភូស្របពេលដែល ប្រទេសកម្ពុជា កំពុងតែមាន ព្រឹត្តិការណ៏ អន្តរជាតិមួយគឺកិច្ចប្រជុំមហាសន្និ បាតសភាអាស៊ី លើកទី៩(APA ) នៅ ខេត្តសៀមរាប ពិភាក្សាលើការជំរុញសន្តិ ភាពនិងការអភិវឌ្ឍន៏ប្រកបដោយនិរន្តរ ភាព នៅតំបន់អាស៊ី និងព្រឹត្តិការណ៏ អន្តរ ជាតិមួយទៀតដែលទើបបញ្ចប់ស្តីពីការអភិវឌ្ឍន៏តំបន់ត្រីកោណកម្ពុជា វៀត ណាម ឡាវ កាលពីថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០១៦។

លោកស្រីបញ្ជាក់ទៀតថា,សម្រាប់ព្រឹត្តិការណ៌ជាតិគឺគណៈ កម្មាធិការជាតិរៀបចំការបោះឆ្នោត និងបញ្ចប់ការចុះឈ្មោះបោះឆ្នោតសម្រាប់បញ្ជីឈ្មោះបោះឆ្នោតថ្មី នៅល្ងាចថ្ងៃទី ២៩ខែវិច្ឆិកានេះ ដើម្បីឈានទៅដល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០១៧។

លោក ផាន់ វ៉ាន់សាវ បានបញ្ជាក់ថា ៖ ក្នុងនាមតំណាងឲ្យ រដ្ឋាភិបាល នៃសាធារណរដ្ឋសង្គម និយមវៀតណា លោកនូវតែបន្ដជំហ៊ ប្រទេសទំាងពីរ នូវតែជាបងប្អូន តែមួយ ដោយគាំទ្រនូវរាល់គោល នយោ បាយ របស់រាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ជានាយករដ្ឋមន្ដ្រី ។

សូមបញ្ជាក់ថា៖ នៅរសៀលថ្ងៃទី២៩ខែវិច្ឆិកានេះដែរ លោក ផាន់ វ៉ាន់សាវ រដ្ឋមន្រ្តី ក្រសួងអធិការកិច្ចរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គម និយមវៀតណាមនិងគណៈប្រតិភូ បានទទួលការអនុញ្ញាតជួបសវនាការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរា ជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ៕ សំរិត

image9 image1 image2 image3 image4 image5 image6 image7 image8


ចែករំលែក៖