ខេត្តព្រះសីហនុ៖បុរសជនបរទេសមាន វ័យចំណាស់ជាម្ចាស់ហាងម៉ាស្សាម្នាក់បានទន់ដៃទន់ជើងហើយដួលសន្លប់នៅក្នុង បន្ទប់ដេកលើហាងម៉ាស្សាយីហោណៃយ៍ ជាន់ទី១ ហើយក៏បានបាត់បង់ជីវិតនៅក្នុង បន្ទប់សង្គ្រោះបន្ទាន់មន្ទីរពេទ្យបង្អែកខេត្ត ព្រះសីហនុ ខណៈដែលស្ត្រីជាប្រពន្ធជនជាតិ ខ្មែររួមនឹងសាច់ញាតិនាំគ្នាសង្គ្រោះបឋម ដោយប្រើវិធីរឹតឈ្លីគក់ច្របាច់ធ្វើចលនាបេះដូងក្នុងបន្ទប់ដេកមុនបញ្ជូនទៅមន្ទីរពេទ្យ។
នៅកន្លែងកើតហេតុគេឃើញស្ត្រីជា ប្រពន្ធជនរងគ្រោះបានស្រែកយំរហូតសន្លប់បាត់មាត់បាត់កនៅលើម៉ូតូក្នុង ខណៈដែល បុរសជាប្តីត្រូវបានសន្លប់លែងដឹងខ្លួនហើយត្រូវគេជួយសែងលើកដាក់លើម៉ូតូកង់បីដឹកទៅព្យាបាលនៅមន្ទីរពេទ្យ។
ករណីនេះបង្កឲ្យភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នាំគ្នាឈប់មើលកកកុញពេញកន្លែងកើតហេតុកាលពីវេលាម៉ោងប្រមាណ៥និង១០នាទីល្ងាច ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅហាង ម៉ាស្សាយីហោ ណៃយ៍ ដែលមានទីតាំងនៅជាប់ក្លឹបការ៉ាអូខេសុីធីហ្គោលកែងផ្លូវបំបែកជា៤ ទល់មុខក្លឹបការ៉ាអូខេ៣៣៣ ក្នុងក្រុម ទី១២ ភូមិ៣ សង្កាត់លេខ៤ ក្រុង-ខេត្តព្រ ះសីហនុ។
សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេស ដែលស្លាប់ឈ្មោះ MONTANACALOGERO ភេទប្រុសអាយុ៧០ឆ្នាំសញ្ជាតិ អីុតាលី កាន់លិខិតឆ្លងដែនលេខ YA ៥០៦៤២៦៣ និងមានសុពលភាពថ្ងៃទី១១.៩.២០២៤ ។
សមត្ថកិច្ចបានឲ្យដឹងថាតាមការសន្និ ដ្ឋានពីក្រុមគ្រូពេទ្យជនរងគ្រោះស្លាប់ដោយសារខ្យល់គរ។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបាន រក្សាទុកនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីរង់ចាំគ្រូពេទ្យនិងសមត្ថកិច្ចជំនាញបច្ចេកទេសវិទ្យាសាស្រ្តធ្វើកោសល្យវិច័យបន្តទៀត៕ ឆ្លាម សមុទ្រ