ខេត្តសៀមរាប ៖ ផ្ទះពលរដ្ឋចំនួន២ខ្នងត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ខណៈម្ចាស់ផ្ទះមិននៅបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិរាប់ម៉ឺនដុល្លារដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១២និង២០នាទី ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុង សៀមរាប ។
លោកអនុសេនីយ៍ត្រី ធឹម រិទ្ធា នាយ ប៉ុស្តិ៍សង្កាត់ស្លក្រាមបានឲ្យដឹងថា អគ្គិ ភ័យឆេះផ្ទះ អ្នកលក់ដូរ និងផ្ទះលក់ក្តារ ឈូសទាំង ស្រុងនេះកើតឡើងពេលដែល ម្ចាស់ផ្ទះមិននៅ ។ លោកបន្តថា មុនដំបូងឆាបចេញពីផ្ទះឈ្មោះ អ៊ុង ភឿន ភេទស្រី អាយុ៧៤ឆ្នាំ ដែលផ្ទះនេះមានទំហំ៧ម៉ែត្រ គុណ៩ម៉ែត្រ ថ្មក្រោមឈើលើនឹងខូច ខាតសម្ភារមួយចំនួនធំ ហើយបានឆ្លង រាលដាល ឆេះផ្ទះឈ្មោះឆយ សុវណ្ណ ភេទប្រុស អាយុ៣៧ឆ្នាំ ដែលមានទំហំ៥ម៉ែត្រគុណ៧ម៉ែត្រខូចខាត ក្ដារមឈូសចំនួន១១ និងម៉ូតូ១គ្រឿងរួមទាំងសម្ភារមួយចំនួនទៀត ។
លោកបន្តថា មូលហេតុដែលបណ្តាលឲ្យឆេះផ្ទះទាំង២ខ្នងនេះ បណ្តាលមកពី ទុសេ្សខ្សែភ្លើងនៅផ្ទះឈ្មោះអ៊ុង ភឿន បើទោះកម្លាំងសមត្ថកិច្ចនិងអ្នកជិតខាងជួយ ដងទឹកជះនិងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យទឹកចំនួន៦គ្រឿងបាញ់ពន្លត់យ៉ាងណា ក៏មិនអាចជួយបានគ្រាន់តែបានទប់ស្កាត់មិន ឲ្យរាលដាលទៅផ្ទះអ្នកដទៃទៀតប៉ុណ្ណោះ ៕ ជា និរន្តរិ៍