ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាបើករថយន្ត RX300បុកបង្គោលភ្លើងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រា បានបើករថយន្តឡិចសុីសRX300មួយគ្រឿងទៅបុកបង្គោលភ្លើងបណ្ដាលឲ្យទ្រេតមួយដើមរងការខូចខាត ចំណែករថយន្តបង្ករងការខូចខាតបន្តិចបន្ទួចដោយសារគុមានសមត្ថកិច្ចដឹងឮក៏ហៅគ្នីគ្នាមកយករថយន្តជិះគេចខ្លួនទៅបាត់ ។

ហេតុការណ៍ខាងលើបានកើតឡើងនៅវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី៣០ ខែវិឆ្ឆិការ ឆ្នាំ២០១៦ នៅចំណុចក្បែរផែថ្ម តាមបណ្ដោយផ្លូវព្រះសុីសុវត្តិ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តបង្កហេតុម៉ាកឡិចសុីស RX300 ពណ៌ស្ក ពាក់ស្លាកលេខភ្នំពេញ2K.5689 ដែលបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណស្ថិតក្នុងសភាព ស្រវឹងស្រា ធ្វើដំណើរទិសដៅពីត្បូងទៅជើងតាមបណ្ដោយផ្លូវព្រះសុីសុវត្តិក្នុងល្បឿនលឿន ខណះមកដល់ចំណុចកើតហេតុខាងលើក៏រេចង្កូតទៅបុកបង្គោលភ្លើងបណ្ដាលឲ្យទ្រេតមួយដើម និងស្លាកយីហោដែលបិតជាប់និងបង្គោលភ្លើងបានធ្លាក់ដល់ដី ចំណែករថយន្តបង្ករងការខូចខាតខាងមុខបន្តិចបន្ទួច ។

ក្រោយពីកើតហេតុគេសង្កេតឃើញបុរសអ្នកបង្កហេតុខាងលើបានសង្ងំដេកនៅក្នុងរថយន្តបង្កអស់រយះពេលជាងមួយម៉ោងហើយក្រុមអ្នកសារព័ត៌មានជាច្រើនដែលបានចុះទៅផ្តិតយករូបភាពនៅទីនោះ ក៏បានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានដែរ ក៏ប៉ុន្តែទំនាក់ទំនងទៅជាច្រើនលើកតែទាក់ទងមិនបាន រហូតធ្វើឲ្យសាច់ញាត្តិជនបង្កមករំដោះយកទាំងម្ចាស់និងរថយន្តបង្កទៅបាត់ ដោយមិនរំខានដល់សមត្ថកិច្ចឡើយ៕ ព្រែកជ័យ

32 as ds iu yy


ចែករំលែក៖