ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីយោធាឆត្រយោង៩១១បើកម៉ូតូមិនគោរពសិទ្ធិអាទិភាពបុកម៉ូតូកម្មករសំណង់

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ដែលជាមន្ត្រីយោធាឆត្រយោង៩១១ បានបើកម៉ូតូបុកជាមួយម៉ូតូកម្មករសំណង់ពេញទំហឹងបណ្ដាលឲ្យរងរបួសទាំងសងខាង កាលពីវេលាម៉ោង៥រសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ លើផ្លូវជាតិលេខ៣១៤ ស្ថិតក្នុងភូមិ មេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា បុរសដែលបង្កហេតុមានឈ្មោះឡឹក វណ្ណី អាយុ១៨ឆ្នាំ បម្រើការងារជាមន្ត្រីយោធាឆត្រយោង៩១១ មានទីលំនៅភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខណៈបើកបរម៉ូតូម៉ាកC125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FD8760 ។

សមត្ថកិច្ចបន្តថា ចំពោះជនរងគ្រោះប្រាក់ កុសស អាយុ២២ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ដោយជិះម៉ូតស្គូពី ពណ៌ស ស្លាកលេខ ស្វាយរៀង 1H2676 ។

តាមអ្នកភូមិបានឲ្យដឹងថា មុនកើតហេតុមានបុរសម្នាក់បើកបរម៉ូតូហុងដាសេ១២៥មួយគ្រឿង ធ្វើដំណើរពីលិចមកកើត ដោយមិនគោរពសិទ្ធិអាទិភាព ក៏ទៅបុកនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកស្គូពីដែលបញ្រាសគ្នាពេញទំហឹងបណ្ដាលឲ្យខ្ទាតមនុស្ស និងម៉ូតូពេញផ្លូវ។ ក្រោយមក ប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចដឹកមកកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះជីវិត ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុ ដោយសារតែម៉ូតូC125 របស់មន្ត្រីយោធា មិនគោរពសិទ្ធិអាទិភាព ទើបបង្កឲ្យហេតុការណ៍កើតឡើង ។

ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

kis-1 kis-2


ចែករំលែក៖