ព័ត៌មានទាន់ហេតុការណ៍៖

តំណាងរាស្ត្ររបស់គណបក្សប្រជាធិបតេយ្យ ប្រឆាំងនឹងការរាប់សន្លឹកឆ្នោតឡើងវិញ

ចែករំលែក៖

ដោយយលឃើញថា ឱកាសចូលទៅកាន់សេតវិមានរបស់លោកស្រីហ៊ីលឡារីគ្លីនតុន មិនមានទៀតឡើយ តំណាងរសជាច្រើនមកពីណបក្សប្រជាធិបតេយ្យ ក៏មិនគាំទ្រលោកស្រីគ្លីនតុន ឲ្យរាប់សន្លឹកឆ្នោតឡើងវិញដែរ ធ្វើឲ្យការចំណាយច្រើន ខាត់ពេលវេលា អត់ប្រយោជន៍ ។

សារព័ត៌មាន Politico កាលពីថ្ងៃទី២៩ ខែវិច្ឆិកា បានផ្សាយថា អ្នកដែលជិតស្និទ្ធជាមួយលោកស្រីគ្លីនតុន ក៏មិនព្រមឲ្យរាប់សន្លឹកឆ្នោតឡើងវិញដែរ តាមសំណើរបស់គណបក្ស បៃតង ដឹកនាំដោយលោកស្រី Jill Stein ។ តាមគម្រោង នឹងមានការរាប់សន្លឹកឆ្នោតនៅរដ្ឋ៣ ក្នុងនោះមានរដ្ឋ Sisconsin, Pennsylvania និងMichigan។

លោកJoe Trippi អ្នកគ្រប់គ្រងយុទ្ធនាការឃោសានបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យបានប្រកាសថា ការរាប់សន្លឹកឆ្នោតឡើងវិញ គឺខាតបង់ទាំងលុយកាក់ ពេលវេលា តែមិនមានការផ្លាស់ប្តូរអ្វីពីលទ្ធផលដំបូងឡើយ។

ការរាប់សន្លឹឆ្នោតឡើងវិញ ត្រូវបានលោកដូណាល់ ត្រាំចោទប្រកាន់ទៅលើលោកស្រីហ៊ីលឡារីគ្លីនតុន ដែលមិនគោរពពាលកុសន្យាទទួលស្គាល់ការបរាជ័យរបស់ខ្លួន ទាំងនោះហើយធ្វើឲ្យស្ថានភាពកាន់តែយ៉ាប់យឺនថែមទៀត៕ ម៉ែវ សាធី

17_cuzg


ចែករំលែក៖