ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនស្ត្រីម្នាក់ជាមួយវត្ថុតាងថ្នាំញៀនទៅស្នងការខេត្តប៉ៃលិន

ចែករំលែក៖

ខេត្តប៉ៃលិន៖ សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីម្នាក់ រួមជាមួយវត្ថុតាងសង្ស័យថ្នាំញៀន បញ្ជូនទៅស្នងការខេត្តប៉ៃលិនដើម្បីបន្តតាមនីតិវិធី បន្ទាប់ពីស្ត្រីរូបនេះមានជាប់ពាក់ព័ន្ធថ្នាំញៀន សមត្ថកិច្ចឆែកឃើញជាក់ស្តែង ។

ការចុះបង្ក្រាបរបស់សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង១៣និង២៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅភូមិតាង៉ែនក្រោម ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យឈ្មោះមិន សុម៉ាលី អាយុ៤៧ឆ្នាំ រស់នៅចំណុចចាប់ខ្លួន។ សមត្ថកិច្ចឆែកឆេររកឃើញថ្នាំញៀននៅជាប់ខ្លួន៤គ្រាប់ និងវត្តុតាមមានទូរស័ព្ទចុចពិល២គ្រឿង។

ជនសង្ស័យ និងវត្ថតាងត្រូវបញ្ជូនស្នងការដ្ឋាននគរបាលខេត្តប៉ៃលិនដើម្បីបន្តតាមនីវិតិធី ៕ ស សារ៉េត

aeds aeds-1


ចែករំលែក៖