ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូ២គ្រឿងបុកគ្នាបណ្តាលឲ្យរងរបួសទាំងសងខាង

ចែករំលែក៖

ខេត្តប៉ៃលិន៖ មនុស្ស២នាក់បានរងរបួស ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បន្ទាប់ពីហេតុការណ៍គ្រោះថ្នាក់ជិះម៉ូតូបុកគ្នាពេញទំហឹង ។

ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង១៩និង១៥នាទី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅផ្លូវកៅស៊ូ បែកជា៤ ក្នុងភូមិចំការកាហ្វេ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះត្រូវបានស្គាល់ឈ្មោះ ប្រុស គីម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិភ្នំកុយ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន រងរបួសធ្ងន់បែកក្បាល បើកបរម៉ូតូម៉ាក HNDA Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1O,6276 បើកបរទិសដៅពីក្បូងទៅជើង ស្រាប់តែមានម៉ូតូបុរសម្នាក់ឈ្មោះ បូ ណា អាយុ២៤ឆ្នាំ បានបើក ម៉ូតូម៉ាក HONDA cub90 ពីលិចទៅកើត មកដល់ផ្លូវបែកជា៤ បុកគ្នាលាន់ដូចរន្ទះ ។ ជនរង បូ ណា អាយុ២៤ឆ្នាំ រងរបួសបាក់ភ្លៅខាងស្តាំ និងរយះក្បាល ត្រូវរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្តបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ខេត្តបាត់ដំបង ។

ក្រោយពីកើតហេតុ នគរបាលចរាចរណ៍ខេត្តក៏បានចុះមកវាស់វែង និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តប៉ៃលិន រង់ចាំដោះស្រាយតាមក្រោយ ៕ ស សារ៉េត

rs rs-1 rs-2


ចែករំលែក៖