ខេត្តកោះកុង៖ កាលពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០១៦ សមត្ថកិច្ចបានចុះផ្អាក សកម្មភាពក្រុមហ៊ុនសាងសង់សិប្បកម្ម កែច្នៃវល្លិរមៀត នៅក្នុងឃុំឫស្សីជ្រំ ស្រុក ថ្មបាំង ខេត្តកោះកុង និងគ្រោងប្រមូល វល្លិរមៀត នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្ត្រខេត្តកោះកុង ក៏ត្រូវបានផ្អាក សកម្មភាពទាំងស្រុងដែរ ។
សកម្មភាពចុះត្រួតពិនិត្យក្រុមហ៊ុនដែលគ្រោងដំណើរការកែច្នៃវល្លិរមៀត មាន ទីតាំងនៅភូមិគគីរជ្រំ ឃុំឫស្សីជ្រំ ស្រុក ថ្មបាំង បានធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានបានចេញលិខិតឱ្យក្រុមហ៊ុនពាក់ព័ន្ធផ្អាក សកម្មភាពជាបន្ទាន់ និងបានស្នើសុំអន្តរា គមន៍ ជាបន្ទាន់ទៅកាន់អភិបាល ខេត្តកោះ កុង រាល់ការសាងសង់បង្កើត ទីតាំងកែច្នៃ វល្លិរមៀត និងគ្រោង ប្រមូលវល្លិរមៀត នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិ សាស្ត្រខេត្តកោះកុង ។
នៅលើទីតាំងក្រុមការងារបានរក ឃើញឧបករណ៍មួយចំនួន ដែលបាន ធ្វើហើយ ដូចជាប្រពន្ធ័ទឹក, លូទឹកធ្វើ អំពីដែក, រណ្តៅដីសម្រាប់់ស្តុកកាកសំណល់, ជញ្ជីងសម្រាប់ថ្លឹងរថយន្ត និងសម្ភារ បម្រើឱ្យការផលិត ឃើញមានអំបិល អាស៊ីត ម៉ាស៊ីនភ្លើងធុនធំថ្មី១គ្រឿង ម៉ាស៊ីនកាត់វល្លិរមៀត៦ និងអេស្កាវ៉ាទ័រ ១គ្រឿង ។
កាលពីថ្ងៃទី២៤វិច្ឆិកា២០១៦ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន លោក សាយ សំអាល់ បានធ្វើលិខិតស្នើអភិបាលខេត្តកោះកុង ជួយអន្តរាគមន៍ផ្អាកជាបន្ទាន់ ចំពោះការ សាងសង់សិប្បកម្មកែច្នៃវល្លិរមៀត នៅ ក្នុងឃុំឫស្សីជ្រំ ស្រុកថ្មបាំង និងគ្រោង ប្រមូលវល្លិរមៀត នៅក្នុងតំបន់ការពារ ធម្មជាតិក្នុងភូមិសាស្ត្រ ខេត្តកោះកុង ដោយ ក្រុមហ៊ុន ជីនយ័ន ហ្វីងលានខូអិល ធីឌី និងក្រុមហ៊ុនឆៃ ជីងហ្វាងគ្រុប ។
ប្រជាពលរដ្ឋដែលដឹងរឿងរ៉ាវនេះប្រាប់ ថា អាចនឹងមានការ ឃុបឃិតជាមួយមន្ត្រីជំនាញបរិស្ថាននិងអាជ្ញាធរខេត្តកោះកុង ព្រោះថា បើមិនមានច្បាប់ចេញពីមន្ត្រីទាំងនោះទេ ក្រុមហ៊ុននេះ មិនអាចដំណើរការយ៉ាងរលូនមកដល់សព្វថ្ងៃទេ, ទាល់តែរដ្ឋ មន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ ធ្វើលិខិតស្នើទើបបិទ ។
ទាក់ទិននឹងបញ្ហាការឃុបឃិតគ្នា គិតតែពីប្រយោជន៍បក្ខពួកនិងបុគ្គលនិយមនេះដែរ អភិបាលខេត្តកោះកុង លោក ប៊ុន លើតមិនអាចទំនាក់ទំនងបានទ កាលពី ថ្ងៃម្សិលមិញ ៕ ហេង នរិន្ទ្រ