ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រតិភូធុរកិច្ចចិន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៦ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលពិភាក្សារការងារជាមួយ លោក តុង វិនពាវ (Dong Wenbiao) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CMIG មុននឹងពិធីបើកវេទិកាធុរកិច្ច និងហិរញ្ញវត្ថុកម្ពុជា-ចិន នៅសណ្ឋាគារ Garden City រាជធានីភ្នំពេញ កាលពីព្រឹកមិញនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តី ធ្លាប់បានជួបលោក លោក Dong Wenbiao ចំនួន ២ ដងរួចមកហើយ រួមទាំងកំឡុងពេលដែលលោកចុះមកទស្សនៈ កិច្ចនៅកម្ពុជាកាលពីខែ កញ្ញា ឆ្នាំ ២០១៦ កន្លងមកនេះ ហើយបានពិភាក្សាការគ្នាជាបន្តបន្ទាប់អំពីការរៀបចំអោយមានវេទិការធុរកិច្ចកម្ពុជាចិននេះឡើង។ នេះ គឺជាវេទិកាធុរកិច្ចកម្ពុជាចិនលើកទី១ជាប្រវត្តិសាស្រ្តដែលបានរៀបចំឡើងដោយក្រុមហ៊ុន CMIG, LYP Group ដែលសហការជាមួយស្ថានទូតចិនប្រចាំកម្ពុជា ព្រមជាមួយការគាំទ្រពីរាជរដ្ឋាភិបាលកម្ពុជា និង ពីរដ្ឋាភិបាលចិន ដើម្បីបង្ហាញអោយអ្នកវិនិយោគិនចិនយល់ដឹង និងបានឃើញនូវសក្តានុពលទាំង ឡាយក្នុងការមកវិនិយោគនៅកម្ពុជាប្រកបដោយភាពកកក់ក្តៅ និងជំនឿទុកចិត្ត។

នៅថ្ងៃនេះមានអ្នកធុរកិច្ចនិងសហគ្រាសឯកជនចិនធំៗនិងល្បីឈ្មោះបំផុតមកពីប្រទេសចិនប្រមាណ ជាង ១០០ នាក់។ អ្នកវិនិយោគិនចិនមានជំនឿទុកចិត្ត និងបានទទួលស្គាល់ថាប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពិតជាល្អ ហើយពួកគេពិតជាចាប់អារម្មណ៍ក្នុងការមកបណ្តាក់ទុនវិនិយោគនៅ ប្រទេសយើង។ ទន្ទឹមនឹងនេះ ក៏មានអ្នកធុរកិច្ចផ្នែកធានាគារជាច្រើនរូបមកចូលរួមនៅថ្ងៃនេះទៀតផង។

កាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានជម្រាបដល់អ្នកធុរកិច្ចចិនផងដែរអំពីការផ្តល់ទិដ្ឋាការ (VISA) ដល់អ្នកវិនិយោគទុនចិន និងកូរ៉េគឺម្តងបាន ៣ ឆ្នាំ ដែលអាចចេញចូលបានច្រើនដងដោយមិន ចាំបាច់សុំមួយលើកៗក្នុងពេលមកកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្រ្តីបានថ្លែងអំណរគុណដល់ក្រុមធុរកិច្ចចិន និងក្រុមហ៊ុននានា និងក្រសួងពាក់ ព័ន្ឋទាំងអស់ដែលបានខិតខំរៀបចំអោយមានវេទិការធុរកិច្ចកម្ពុជាចិននេះឡើង យើងសង្ឃឹមថានឹងមាន អ្នកវិនិយោគទុនចិនជាច្រើនថែមទៀតមកបណ្តាក់ទុននៅកម្ពុជា៕

1
3

2


ចែករំលែក៖