ភ្នំពេញ៖ ពិតជាគួរឲ្យភ្ញាក់ផ្អើលសម្រាប់តារាសម្តែងវ័យកណ្តាលលោក ជេត បុរី ដែលបាននិងកំពុងប្រជែងតំណែងទីផ្សារខ្លាំងលើតួសម្តែងជាឪពុកសម្រាប់ឆ្នាំនេះ ខណៈដែលផលិតកម្មភាគច្រើនបានផ្តល់ វត្តមានដល់លោកក្នុងតំណែងជាតួឪពុកភាគច្រើនជាតូអង្គអ្នកមានទ្រព្យស្តុក ស្តម្ភ។
លោក ជេត បុរី គឺជាតារាសម្ដែងវ័យ ៤៩ឆ្នាំម្នាក់ទើបតែបានឈានជើងចូល ប្រឡូកក្នុងអាជីពសិល្បៈបានរយៈពេល ប្រមាណជាងបីឆ្នាំមកទេ ប៉ុន្តែរយៈពេលដ៏ខ្លីនេះលោកក្រសោបបានការងារសម្ដែង ខ្សែភាពយន្តជាច្រើនរឿង ដោយទទួល តំណែងជាតួឪពុកតួឯកភាគច្រើនផងដែរ។ ចាប់តាំងពីដើមឆ្នាំ២០១៦មកលោក ជេត បុរី ទទួល ថតខ្សែភាពយន្តខ្នាតធំនិងរឿងភាគមិនតិចជាង១០រឿងនោះទេខណៈ ដែលមានរឿងខ្លះកំពុងថតនិងរឿងខ្លះទៀតទើបតែក្រុងពាលី។ខ្សែភាពយន្តទាំងនោះមានដូច ជារឿង”នំបុ័ងបញ្ចាំស្នេហ៍” រឿង “ចំណារព្រហ្មលិខិត” រឿង”បំណុលប្រាក់ ជំពាក់ស្នេហ៍” រឿង”ហ្លួងព្រះស្តេចកន” រឿង”បន្តោងខ្សែកពេជ្រ” និងរឿង “ចាបីុ នាគត្រាច់ចរ”ជាដើមហើយថ្មីៗនេះលោកក៏ត្រៀមថតបញ្ចប់រឿងចាស់គឺ”វិថីនារី” រឿង”ចិត្តស្អប់បង្កប់ស្នេហ៍” និងរឿងវិស្សមកាលចុងក្រោយផងដែរ។សមិទ្ធផលការ ងារសិល្បៈអាចបញ្ជាក់យ៉ាងច្បាស់ថា តារាសម្តែងលោក ជេត បុរី ដ្បិតតែទើប ល្បីឈ្មោះចូលដល់វ័យកណ្តាលក្តីតែនេះជាភាពជោគជ័យមួយដែលលោកនឹក ស្មានមិនដល់។
ថ្មីៗនេះនេះលោកក៏បានចុះកុងត្រាថតខ្សែភាពយន្តដុំនិងរឿងភាគបីរឿងដំណាលគ្នាគឺ រឿង”បំណុលស្នេហ៍” របស់ផលិត កម្មPR រឿង”ផ្ការីកក្នុងចិត្ត”និងរឿង”បញ្ចប់ស្នេហ៍ត្រឹមអូន” របស់ទូរទស្សន៍CTN។ ក្រៅពីខ្សែភាពយន្តនេះលោកក៏ទទួលបានការអញ្ជើញពីបណ្តាផលិតកម្មមួយចំនួន ទៀតដើម្បីចូលរួមសម្តែង ប៉ុន្តែលោកកំពុងពិចារណាក្នុងការទទួលព្រោះខ្លាចប៉ះពាល់ដល់ពេលវេលាសម្តែងក្នុងរឿងផ្សេងៗ ។
លោកបញ្ជាក់ថា លោកមិនហ៊ានទទួលខ្សែភាពយន្តច្រើនពេកទេក្នុងការសម្តែងព្រោះតែលោកមិនចង់ឲ្យផលិតករឈឺក្បាលនិងមានបញ្ហាដោយសារលោក។ លោកថាវាគឺជាក្រមសីលធម៌សម្រាប់អ្នកសម្តែង ហើយជាទម្លាប់ដែលលោកគោរពេល វេលាបានត្រឹមត្រូវ ហើយវាក៏ជាមូលហេតុដែលនាំឲ្យផលិតករពេញចិត្តនឹងការងារសម្តែងរបស់លោកផងដែរ។
បើទោះបីជាចាប់ផ្តើមលេចធ្លោខ្លាំងក្នុងអាជីពសិល្បៈក្តីក៏អ្នកជំនួញធូរធាររូបនេះហាក់មិនទាន់សម្លឹងឃើញទីផ្សារខ្ពស់ឬប្រៀបប្រដូចខ្លួនទៅនឹងតារាសម្តែងជើង ចាស់មួយចំនួនដូចជាលោក ទេព រិន្ទដារ៉ូ និងលោក ហម ឈរ៉ានោះទេ ប៉ុន្តែលោក នឹងបន្តការប្រឹងប្រែងសម្រាប់ឱកាសការងារនៅឆ្នាំ ២០១៧ខាងមុខទៀត៕ វឌ្ឍនា