ព័ត៌មានទាន់ហេតុការណ៍៖

សម្តេច ហេង សំរិន ប្រកាសប្តេជ្ញាការពារមាតុភូមិថែរក្សារាល់សមិទ្ធផលសង្គមជាតិឲ្យស្ថិតស្ថេរគង់វង្ស

ចែករំលែក៖

ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាស្ថាបនិកមួយរូបនៃរណសិរ្សសាមគ្គីសង្រ្គោះ ជាតិ នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំគ្នា ប្រារព្ធរំលឹកខួបអនុស្សាវរីយ៍៣៨ឆ្នាំ នៃថ្ងៃកំណើតរណសិរ្សសាមគ្គីសង្គ្រោះជាតិ ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះថា “រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិ កម្ពុជា” ។

សម្តេច ហេង សំរិន បានចាត់ទុកព្រឹត្តិ ការណ៍២ធ្នូជាព្រឹត្តិការណ៍ដ៏មានសារ សំខាន់ក្នុងបុព្វហេតុ នៃការរស់រានមាន ជីវិតឡើងវិញរបស់មាតុភូមិ និងប្រជា ជនកម្ពុជា ។

សម្តេច ហេង សំរិន បានមានប្រសាសន៍នៅសាលសន្និសីទចតុមុខកន្លែងប្រារព្ធពិធីថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នាឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ ប៉ុលពត ប៉ុណ្ណោះទេ ។ ប៉ុន្តែរណសិរ្ស ២ធ្នូ បានជួយស្តារកសាងនិងអភិវឌ្ឍន៍សង្គមជាតិនៅ គ្រប់ទិសទីធ្វើឲ្យមាតុភូមិកម្ពុជា មានការ ប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់ ។

សម្តេច ហេង សំរិន បន្តថា ក្រោមការ ប្រមូលផ្តុំនៅថ្ងៃទី២ ធ្នូ និងការពលីកម្ម ដ៏អង់អាចឥតរុញរា និងឥតស្តាយ អាយុជីវិតរបស់វីរៈអ្នកស្នេហាជាតិកម្ពុជាបានធ្វើឲ្យកម្ពុជាងើបចេញពីជ្រោះមរណៈ និងធ្វើឲ្យប្រទេសជាតិមានការរីកចម្រើនប្រជាជន រស់ នៅសុខដុមរមនា ក្នុងសន្តិភាព និងសន្តិ សុខដ៏ប្រសើរ ហើយកំពុងតែរួមសាមគ្គីគ្នា ឈានទៅមុខលើមាគ៌ានៃការអភិវឌ្ឍ ។

សម្តេច ហេង សំរិន បានបន្ថែមថា ផ្តើម ចេញពីស្មារតី ២ ធ្នូ និងជ័យជម្នះ ៧ មករា ១៩៧៩ និងក្រោមការដាក់ចេញនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និង ជានាយករដ្ឋមន្រ្តី នៃកម្ពុជាបានធ្វើឲ្យ កម្ពុជាលុបបំបាត់ ស្នាមបែកបាក់ប្រេះឆា ក្នុងសង្គមជាតិធ្វើឲ្យកម្ពុជាមានសាមគ្គី ភាព ជាតិកាន់តែរឹងមាំឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ ។

សម្តេចប្រធានកិត្តិយសក៏បានកោត សរសើរ និងវាយតម្លៃខ្ពស់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន។ សម្តេច ហេង សំរិនបន្តថា ក្រោមការដឹកនាំ របស់សម្តេច តេជោ ហ៊ុន សែន បានធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ លើគ្រប់វិស័យ ហើយបានធ្វើឲ្យបណ្តា ប្រទេសជាច្រើន ទាំងក្នុងតំបន់ និងពិភពលោកកាន់តែមានចំណងសាមគ្គីភាពមិត្ត ភាព និងសហប្រតិបត្តិការកាន់តែជិតស្និទ្ធថែមទៀត ។

ដើម្បីបន្តគំរូវីរភាពដ៏ថ្លៃថ្លារបស់អ្នក ស្នេហាជាតិ ដែលបានប្រឹងប្រែងបូជាសាច់ ស្រស់ឈាមស្រស់ក្នុងបុព្វហេតុជាតិមាតុភូមិ និងរក្សាសមិទ្ធផលជាតិ នាពេល បច្ចុប្បន្ននេះ សម្តេច ហេង សំរិន បាន ប្រកាសថា នឹងប្តេជ្ញាការពារមាតុភូមិ និង ថែររក្សារាល់សមិទ្ធផលសង្គមជាតិឲ្យស្ថិតស្ថេរគង់វង្ស ។

សម្តេច ហេង សំរិន បានថ្លែងដូច្នេះ យើងទាំងអស់គ្នា ប្តេជ្ញាការពារមាតុភូមិថែ រក្សារាល់សមិទ្ធផលសង្គមជាតិឲ្យស្ថិតស្ថេរគង់វង្ស ។ បន្តប្រឹងប្រែងកសាងកម្ពុជា ជាសង្គមមានការអភិវឌ្ឍ រីកចម្រើន រុងរឿងក្នុងសុខសន្តិភាព ស្ថិរភាព និងការ បង្រួបបង្រួមជាតិ ទប់ស្កាត់មិនឲ្យកើតមានជាថ្មីនូវសោកនាដកម្ម និងគ្រោះមហន្តរាយ ដូចពីអតីតកាល ។

សម្តេច ហេង សំរិន ក៏បានប្រកាសគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងអង្គការសហប្រជាជាតិ ដែលបានបង្កើតអង្គជំនុំជម្រះវិសាមញ្ញ នៅក្រោម ច្បាប់កម្ពុជា និងនៅក្នុងទឹកដីកម្ពុជា ដើម្បី កាត់ក្តីឧក្រិដ្ឋជនសំខាន់ៗនៃរបបកម្ពុជា ប្រជាធិបតេយ្យ។ សម្តេច ហេង សំរិនថា ជោគជ័យនៃដំណើរការរបស់សាលាក្តីខ្មែរក្រហម មិនគ្រាន់តែផ្តល់ភាពយុត្តិធម៌ សម្រាប់ប្រជាជនកម្ពុជា ដែលជាអ្នករងគ្រោះ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយពង្រឹងមូលដ្ឋាន ទប់ស្កាត់ មិនឲ្យឧក្រិដ្ឋកម្មបែបនេះអាចនឹង កើតមានឡើងជាថ្មីទៀតនៅកម្ពុជា ៕ ហេង សូរិយា

somrin-3 somrin-2 somrin-1


ចែករំលែក៖