ខេត្តកំពត៖ កម្លាំកងរាជអាវុធហត្ថខេត្ត កំពតដឹកនាំដោយលោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា មេបញ្ជាការរង ជាប្រធាន មន្ទីរយុត្តិធម៌ (អ.ហ) ខេត្ត និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត កំពត បានចុះបង្ក្រាបល្បែងស៊ីសងកន្ទុយលេខមួយកន្លែងឈានទៅឃាត់ខ្លួនជន សង្ស័យ ៤នាក់ កាលពីម៉ោង៤រសៀលថ្ងៃ ទី១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា បានប្រាប់ឲ្យដឹងថា ជនសង្ស័យ ៤នាក់ ទី១.ឈ្មោះ ហ៊ុយ រូ ភេទស្រី អាយុ ៤០ឆ្នាំ រស់នៅភូមិដាស់ស្គរ ឃុំភ្នំកុង ស្រុក អង្គរជ័យ ខេត្តកំពត ទី២.ឈ្មោះ សេង សំបុក ភេទស្រី អាយុ៥៤ឆ្នាំ រស់នៅភូមិ ស្រែសំរោង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្ត កំពត ទី៣.ឈ្មោះ យឹត ស៊ីវុទ្ធថា ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅភូមិស្គរទូង ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត និងទី៤.ឈ្មោះ ឡុង ផាត ភេទប្រុស អាយុ៥៤ឆ្នាំ (មេ កន្ទុយលេខ) រស់នៅភូមិពោធិ៍ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។
វត្ថុតាងដែលរឹបអូសបានរួមមាន ទូរស័ព្ទដៃ ៧គ្រឿង, ប្រាក់រៀលចំនួន ៥០,០០០រៀល, ម៉ាស៊ីនគិតលេខ៤ គ្រឿង, សៀវភៅ ៣ក្បាល និងប៊ិច៤ ដើម។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបាន ឃាត់ និងរក្សាទុកនៅបញ្ជាការដ្ឋាន (អ.ហ) ខេត្តកំពត ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។
ជាមួយគ្នានេះក៏មានសេចក្តីរាយការ មកពីខេត្តព្រះសីហនុថា មេកន្ទុយលេខ ធំៗនៅក្រុងព្រះសីហនុមិនត្រូវបានបង្ក្រាប នៅឡើយទេ តែមេកន្ទុយលេខទាំងនោះហាក់បីដូចជាមានការគ្រាំទ្រពីសមត្ថកិច្ចទៅវិញ ជាក់ស្តែងដូចជាកន្លែងធំមួយនៅខាងក្រោយស្ថានីប្រេងឥន្ទនៈតូតាល់ ជាដើម៕ ហេង នរិន្ទ្រ