ព័ត៌មានទាន់ហេតុការណ៍៖

លោកហ៊ុន ម៉ាណែតសំណេះសំណាលជាមួយសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុកសង្កែចំនួន៨៥៦នាក់

ចែករំលែក៖

ខេត្តបាត់ដំបង ៖ នៅរសៀលថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងជាអនុប្រធាន (សអក) ខេត្តបាត់ដំបងបានអញ្ជើញចូលរួមក្នុងពិធី សំណេះសំណាលសាកសួរសុខទុក្ខជាមួយសមាជិកសមាគម អតីតយុទ្ឋជនកម្ពុជា ស្រុកសង្កែចំនួន៨៥៦នាក់ ។

ពិធីនេះស្ថិតក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត នាយរង សេនាធិការចម្រុះ ជាមេបញ្ជាការរងកងទ័ព ជើងគោក និងជាអគ្គលេខាធិការរងគណៈ អចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល សមាគមអតីតយុទ្ធជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រ កម្ពុជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា ។

អញ្ជើញចូលរួមមានលោកអស់លោកស្រីជាថ្នាក់ដឹកនាំក្នុងជួរគណៈកម្មាធិការ កណ្តាលថ្នាក់ខេត្តថ្នាក់ស្រុកសមាគមអតីតយុទ្ឋជនកម្ពុជា ក្នុងជួរថ្នាក់ដឹកនាំ ក្រសួង មន្ទីរ អង្គភាព និងជាក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសង្កែលោកអភិ បាលនៃគណៈអភិបាលស្រុកប្រធាន កិត្តិយស (ស.អ.ក) ស្រុក លោកប្រធាន អនុប្រធានទាំង៣ សមាជិក សមាជិកា (ស.អ.ក) ស្រុក និងមន្រ្តីរាជការកង កម្លាំងប្រដាប់អាវុធយ៉ាងច្រើនកុះករ ។

ក្រោយពីបញ្ចប់ការសំណេះសំណាលសាកសួរសុខទុក្ខលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតបានពាំនាំយកអំណោយ ផ្ទាល់របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ឋបណ្ឌិតមកចែកជូនដល់សមាជិកអតីតយុទ្ធជនក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៥ម៉ឺនរៀល និងអង្ករចំនួន២០គីឡូក្រាម ៕ ហេង សូរិយា

hun-maneth-1 hun-maneth-3


ចែករំលែក៖