ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំបីខេត្តលទ្ធផលតិចតួច

ចែករំលែក៖

ខេត្តពោធិ៍សាត៖ កម្លាំងមន្រ្តីជំនាញអធិការដ្ឋានខាងត្បូង និងខាងបឹងទន្លេសាប សហការជាមួយកម្លាំងរដ្ឋបាលជលផលខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ ចុះបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំសម្បើម នៅបឹងទន្លេសាបត្រង់ចំណុចជាប់ព្រំប្រទល់ខេត្តចំនួន ០៣ឯណោះ ប៉ុន្តែលទ្ធផលទទួលបានតែបន្តិចប៉ុណ្ណោះនោះទេ ។

ប្រតិបត្តិការនេះចាប់ផ្ដើមអនុវត្តន៍ឡើងកាលពីវេលាម៉ោង៨និង០០នាទីព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៦ នៅបឹងទន្លេសាបត្រង់ចំណុចក្បាលជ្រើយផ្កាយ
សកម្មភាពចុះបង្ក្រាបបទល្មើសនេសាទរបាំងសាច់អួន បរ នៅចំណុចក្បាលជ្រោយផ្កាយ ស្ថិតជាប់ព្រំប្រទល់ខេត្តចំនួន ០៣ គឺខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីកំលាំងចុះអនុវត្តន៍ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទទ្រង់ទ្រាយធំខាងលើនេះបានឲ្យដឹងថា លទ្ធផលក្នុងកិច្ចការងារនេះលទ្ធផលទទួលបានរួមមាន របាំងសាច់អួន(ប)ប្រវែងចំនួន ៨៥០ម៉ែត្រ ស្មើរនឹងចំនួន ០៤ខ្សែ ក្បាល(ប)ចំនួន ០៣គ្រឿង បង្គោលចំនួន ២៥០ដើម និងចាក់លែងត្រីចម្រុះចូលក្នុងទឹកបឹងទន្លេសាបវិញទម្ងន់ចំនួន ២៥គីឡូក្រាម។

ប្រភពខាងលើដដែលនោះបន្តទៀតថា ការដែងកំលាំងសហការគ្នាក្នុងកិច្ចប្រតិបត្តិការនេះ មានផលលំបាកខ្លាំងក្នុងការបង្រ្កបព្រោះទឹករលកខ្លាំងណាស់ ហើយចំណែកវត្ថុតាងបទល្មើសត្រូវបានកាប់ចិញ្ចាម់បំផ្លាញចោលនៅនឹងកន្លែង ដោយឡែកនៅសល់រងចាំកិច្ចសន្យារបស់ថ្នាក់លើដែលបានសន្យាតំរ៉ូវឲ្យពួកគាត់រូសរើដោយខ្លួនឯង ការសន្យានោះចាប់ផ្ដើមឡើងតាំងពីព្រឹកថ្ងៃទី០១ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ ឥឡូវបានចំនួន ០២ថ្ងៃហើយ លើសពីនេះកំលាំងចាប់ផ្លើមអនុវត្តន៍។

ករណីខាងលើនេះមហាជនកំពុងរងចាំមើលការបញ្ជាប់បទល្មើសទាំងស្រុង ទាំងប្រភេទបទល្មើសនេសាទទាំងប្រភេទបទល្មើសព្រៃឈើ វាអាចមានប្រសិទ្ធភាពបែបណា?៕ ប៉ឹម ពិន

as-9 as as-1 as-2 as-3 as-4 as-5 as-6 as-7 as-8


ចែករំលែក៖