ខេត្តកំពង់ចាម៖ អ្នកស្រុកបានប្រទះ ឃើញសាកសពបុរសវ័យចំណាស់ម្នាក់ ក្នុងទឹកព្រែកកាលពីម៉ោង៩និង៥នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចព្រែក កណ្តាល ស្ថិតក្នុងភូមិប៉ុកប៉ែន ឃំុមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
លោក ហេង វណ្ណា អធិការនគរបាល ស្រុកស្រីសន្ធរបានឲ្យដឹងថា កាលពីម៉ោង ៩និង៥នាទីយប់ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៦ កម្លាំងនគរបាលប៉ុស្តិ៍មានជ័យបានទទួល ព័ត៌មានពីលោក គិន រិន ប្រធានភូមិប៉ុកប៉ែន ថាមានជនរងគ្រោះម្នាក់បានលង់ទឹកស្លាប់ ក្នុងព្រែក ហើយក្រោយពីលោកទទួលបាន ព័ត៌មាននេះភ្លាមក៏ចាត់ចែងឲ្យកម្លាំងមាន សមត្ថកិច្ចចុះទៅដល់ទីកន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។ ក្រោយពីសមត្ថ កិច្ចពិនិត្យសាកសពទើបដឹងថា សពឈ្មោះ រៀម សុវណ្ណ អាយុ៧២ឆ្នាំ មានទីលំនៅ ភូមិប៉ុកប៉ែន ឃំុមានជ័យ ហើយសពក៏ពំុ មានស្លាកស្នាមអ្វីដែលគួរឲ្យកត់សម្គាល់ ពាក់ព័ន្ធនឹងអំពើឃាតកម្មនោះឡើយ។
លោក ហេង វណ្ណា បានបន្តទៀតថា ជនរងគ្រោះដែលបាត់បង់ជីវិតតែងតែដើរ ផឹកស្រានៅតាមភូមិរហូតក្លាយជាមនុស្ស ប្រមឹកពេលផឹកម្តងៗមិនគិតបាយទឹក ហើយ ស្ទើរតែបាត់បង់ស្មារតីម្តងៗក៏មានដែរ។ នៅមុនពេលកើតហេតុក្រុមគ្រួសារបាន ដើរចរច្រប់គ្រប់ទីកន្លែង តែរកមិនឃើញ ហើយម្យ៉ាងទៀតក្រុមគ្រួសារមិនសូវចាប់ អារម្មណ៍ចំពោះជនរងគ្រោះប៉ុន្មាននោះទេ អាស្រ័យដោយជនរងគ្រោះបានដើរបាត់ ពីផ្ទះញឹកញាប់។ លុះរហូតមកដល់ម៉ោង ពេលកើតហេតុទើបក្រុមគ្រួសារទទួល ដំណឹងថា ជនរងគ្រោះបានចុះមុជទឹកព្រែក ហើយលង់ស្លាប់។
បច្ចុប្បន្ននេះសាកសពសមត្ថកិច្ចបាន ប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀប ចំធ្វើបុណ្យ និងបូជាទៅតាមលំអានប្រពៃ ណី ដើម្បីឲ្យព្រលឹងវិញ្ញាណក្ខន្ធសពបាន ទៅកាន់ឋានសុគតិភព កំុអភ័ព្វដូចជាតិ នេះទៀត៕ ហេង នរិន្ទ្រ