ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ដើរសុខៗទៅកាច់បំបាក់កញ្ចក់រថយន្តគេបាក់មួយចំហៀង ពេលចាប់បានទើបដឹងថា មានសតិមិនគ្រប់

ចែករំលែក៖

ភ្នំពេញៈ មិនដឹងថាយុវជនម្នាក់មានសតិមិនគ្រប់ឬតុកស៊ិករឿងអីនោះទេនៅសុខៗស្រាប់តែដើរទៅវាយកញ្ចក់រថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាមដែលចតទុកចោលនៅតាមផ្លូវ បាក់មួយចំហៀងខាងស្ដាំ ហើយដើរទៅបាត់ធ្វើដូចជាមិនដឹងមានរឿងអីសោះ តែភ្លាមៗនោះ ប្រជាពលរដ្ឋរស់នៅក្បែរនោះឃើញទាន់តាមចាប់យកមកវិញ បង្កការភ្ញាក់ផ្អើលកាលពីម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី២ខែធ្នូ ឆ្នាំ២០១៦ នៅមុខការដ្ឋានមួយកន្លែង ផ្លូវ១៤៦ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យុវជនរូបនេះមានឈ្មោះ ធារ៉ា អាយុ២៤ឆ្នាំ ទីកន្លែងស្នាក់នៅនិងមុខរបរមិនពិតប្រាកដ ត្រូវអ្នកខ្លះថាមានសតិមិនសូវគ្រប់ និងខ្លះទៀតនិយាយថា បែកថ្នាំ ។

ប្រភពពត័មានពីកន្លែងកើតបានឲ្យដឹងថាមុនពេលកើតហេតុ គេឃើញយុវជនខាងលើដើរតាមបណ្ដាយផ្លូវ១៤៦ពីលិចទៅកើតដោយនិយាយនិងច្រៀងតែម្នាក់ឯង។ លុះមកដល់មុខការដ្ឋានដែលមានរថយន្តម៉ាកតូយ៉ូតាកាមរីឆ្លាម ពណ៌ត្រីឆ្លូញ ពាក់ស្លាកលេខ កំពង់ចាម 2A-3042 មួយគ្រឿងចតនៅតាមបណ្ដាយផ្លូវ១៤៦ ដែលម្ចាស់រវល់មើលកម្មករធ្វើការនៅក្នុងការដ្ឋានស្រាប់តែយុវជននោះបានវាយកញ្ចក់ចំហៀងផ្នែកខាងស្ដាំសម្រាប់មើលក្រោយបណ្ដាលឲ្យបាក់រួចក៏ដើរទៅមុខបាត់ធ្វើដូចជាមិនដឹងរឿងអី។ ភ្លាមៗនោះក្រុមកម្មករនិងប្រជាពលរដ្ឋរស់នៅក្បែរនោះបាននាំគ្នាដេញចាប់រហូតដល់ផ្លូវម៉ៅសេទុង ទើបឃាត់បានហើយបណ្តើរមកកន្លែងកើតហេតុវិញ ប៉ុន្តែម្ចាស់រថយន្តឃើញយុវជននេះហាក់បីដួចជាសតិមិនគ្រប់ព្រោះនិយាយស្ដាប់គ្នាមិនសោះក៏អប់រំពីរបីម៉ាត់ក៏ដោះលែងឲ្យមានសេរីភាពវិញ ៕ ប្រាថ្នា

 

%e1%9e%9c%e1%9e%b6%e1%9e%99%e1%9e%80%e1%9e%89%e1%9f%92%e1%9e%85%e1%9e%80%e1%9f%8b%e1%9e%9a%e1%9e%90%e1%9e%99%e1%9e%93%e1%9f%92%e1%9e%8f %e1%9e%b6%e1%9e%99%e1%9e%80%e1%9e%89%e1%9f%92%e1%9e%85%e1%9e%80%e1%9f%8b%e1%9e%9a%e1%9e%90


ចែករំលែក៖