ព័ត៌មានទាន់ហេតុការណ៍៖

ថៃបាញ់ខ្មែរ២នាក់របួសពេលចូលទៅដាក់មង

ចែករំលែក៖

ខេត្តបាត់ដំបង៖ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ជនជាតិថៃមួយក្រុមបានបើក ការបាញ់ប្រហារជាច្រើនគ្រាប់មកលើពលរដ្ឋខ្មែរ១០នាក់ក្នុងពេលចូលទៅដាក់មង រកត្រីក្នុងទឹកដីថៃបណ្ដាលឲ្យបុរសម្នាក់រង របួសបាក់ជើង និងម្នាក់ទៀតរងរបួសបាក់ ដៃ ដែលហេតុការណ៍នេះបានកើតឡើង តាំងពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ មកម្លេ៉ះ ។

ពលរដ្ឋខ្មែររងគ្រោះទី១-ឈ្មោះ ភឿន ផានី អាយុ២២ឆ្នាំ រងរបួសបាក់ជើងស្ដាំ នៅបៀមអំបែងគ្រាប់ជាប់ក្នុងជើង និងទី២- ឈ្មោះ សាន សាក់ អាយុ១៨ឆ្នាំ រងរបួសបាក់ដៃឆ្វេងដែលជនរងគ្រោះទាំង២នាក់ រួមទាំងពលរដ្ឋខ្មែរ៨នាក់ទៀត រស់នៅភូមិ ភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ ដំបង ។

តាមសេចក្តីរាយការណ៍ឲ្យដឹងថា មុន ពេលកើតហេតុជនរងគ្រោះបានលួចចូលទៅដាក់មងយកត្រីក្នុងទឹកដីថៃតាមច្រក ទីងមោង និងច្រកអូរគគីរដែលមានចម្ងាយ ប្រហែល២គីឡូម៉ែត្រពីព្រំប្រទល់កម្ពុជា ដោយកន្លងមកពួកគាត់ធ្លាប់ចូលទៅដាក់មងរកត្រី៤ទៅ៥ដងរួចមកហើយ។ លុះ ដល់ថ្ងៃចុងក្រោយនោះពួកគាត់បានយក មងទៅដាក់តាំងពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា រហូតដល់ម៉ោងជិត៥ល្ងាចថ្ងៃទី២៩ ខែ វិច្ឆិកា ជនរងគ្រោះបានចូលទៅដោះមងយក ត្រីតែត្រូវជនជាតិថៃមួយក្រុមបានបាញ់ មកលើពួកគាត់ជាច្រើនគ្រាប់បណ្ដាលឲ្យ របួស២នាក់ និងខ្លះទៀតរត់គេចខ្លួនរួច ។

ជនរងគ្រោះបានឲ្យដឹងដែរថា ក្រោយ ពេលកើតហេតុពុំមានអ្នកណាម្នាក់ហ៊ាន រាយការណ៍ដល់សមត្ថកិច្ចឲ្យបានដឹងនិងជួយធ្វើអន្តរាគមន៍នោះទេដោយសារពួកគាត់ដឹងខ្លួនថា លួចចូលដីថៃដោយខុស ច្បាប់ហើយបើរាយការណ៍ទៅខ្លាចមាន បញ្ហាវែងឆ្ងាយ ៕ សហការី

1


ចែករំលែក៖