ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបង្ក្រាបមេឆ្នោតពីរនាក់នៅខេត្ដទេសចរណ៍

ចែករំលែក៖

ខេត្ដសៀមរាប៖ កម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ធានគរបាលខេត្តសៀមរាប ដែលដឹកនាំចុះបដោយលោកវិរសេនីយ៍ទោហង្ស សូផាតភិរម្យ ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាយបានបង្ក្រាបមេឆ្នោតកត់កន្ទុយលេខបានពីរកន្លែងក្នុងថ្ងៃតែមួយ និងឃាត់ខ្លួនមេឆ្នោតបាន០២នាក់ការពីរសៀលថ្ងៃទី០២ ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ស្វាយដង្គុំ និងសង្កាត់ស្លក្រាម ក្រុងសៀមរាប ។

តាមប្រសាសន៍របស់លោកវិរសេនីយ៍ទោហង្សសូផាតភិរម្យនាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលបានអោយដឹងថា មេឆ្នោតដែលត្រូបានឃាត់ខ្លួននេះទី១ ឈ្មោះ សាន់ សុខាល័យ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកត់កន្ទុយលេខ (លក់ឆ្នោត) ទីលំនៅបច្ចុប្បន្នភូមិស្លក្រាម សង្កាត់ស្លក្រាមក្រុង-ខេត្តសៀមរាប ។

ជនសង្ស័យបានសាភាពថា ខ្លួនបានកត់កន្ទុយលេខនេះរយៈពេលមួយឆ្នាំមកហើយ និងដកហូតវត្ថុតាងរួមមានទូរសព្ទ័ដៃចំនួន០១ នឹងប្រាក់ដុល្លារអាមេរិកចំនួន២២ដុល្លារ ប្រាក់រៀលចំនួន១២៤៦០០៛ និងក្រដាស់កត់កន្ទុយលេខមួយចំនួន។ ទី២ឈ្មោះ សឿន ពីសី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរកត់កន្ទុយលេខ (លក់ឆ្នោត)ទីលំនៅបច្ចុប្បន្នភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ហើយជនសង្ស័យបានឆ្លើយសាភាពថា ខ្លួនពិតជាមានមុខរបរលក់ឆ្នោតមែន និងដកហូតបានវត្ថុតាងរួមមានប្រាក់រៀល១៧៩៦០០៛ ប្រាក់ដុល្លារអាមេរិក6ដុល្លារ និងម៉ាស៊ីនគិតលេខចំនួន០១គ្រឿង និងក្រដាស់កត់កន្ទុយលេខមួយចំនួន។

សតមត្ថកិច្ចរូបនោះ បានអោយដឹងទៀតថា ជនសង្ស័យទាំង០២នាក់ និងវត្ថុតាង និងកំពុងកសាងសំណុំរឿង បញ្ជួនទៅកាន់តុលាការសាលាដំបូងខេត្តសៀមរាប៕ ជានិរន្ដរ៍

gt


ចែករំលែក៖