ព័ត៌មានទាន់ហេតុការណ៍៖

ឆេះឃ្លាំងលក់គ្រឿងបន្លាស់រថយន្តនៅក្បែរផ្សារដេប៉ូអស់១៦ល្វែង

ចែករំលែក៖

ភ្នំពេញ៖ នេះជាលើកទី២ហើយដែលអគ្គីភ័យឆេះឃ្លាំងលក់គ្រឿងបន្លាស់រថយន្តនៅក្បែរផ្សារដេប៉ូអស់១៦ល្វែងទាំងព្រលឹម បង្កឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នារត់ចែកជើង ប៉ុន្តែសំណាងល្អមិនមានអ្នករងរបួស គ្រាន់តែខូចខាតទ្រព្យសម្បត្តិអស់រាប់លានដុល្លារ ។

ករណីអគ្គីភ័យឆាប់ឆេះឃ្លាំងលក់គ្រឿងបន្លាស់រថយន្តខាងលើនេះ បាន កើតឡើងនៅម៉ោងប្រហែល០៤និង៥០នាទីទាបភ្លឺ ថ្ងៃទី០៣ខែធ្នូឆ្នាំ២០១៦ នៅចំនុចផ្ទះលេខ១៤,១៦និង១៨ ឃ្លាំងលក់គ្រឿងបន្លាស់រថយន្ត ផ្លូវ១៨៨ និងផ្ទះផ្សេងទៀត ផ្លូវ១៩៤សង្កាត់ផ្សារដេប៉ូ១ខណ្ឌទួលគោក ។

ម្ចាស់ឃ្លាំងលក់គ្រឿងបន្លាស់រថយន្តឈ្មោះ គុយ ចាន់ហឿន ភេទប្រុស អាយុជាង៤០ឆ្នាំ។ សម្ភារះខូចខាត់រួមមាន៖ ឆេះផ្ទះចំនួន១៦ល្វែង ឆេះទាំងស្រុង១២ល្វែង រោលភ្លើង០៤ល្វែង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែររស់នៅក្បែរនោះបានឲ្យដឹងថា នៅមុខពេលកើតហេតុ ពួកគាត់បានឃើញផ្សែងហ៊ុយចេញពីផ្ទះលក់គ្រឿងបន្លាស់រថយន្តយីហោគុយ ចាន់ហឿន ក្រោយមកក៏មានអណ្ដាតភ្លើងឆាប់ឆេះយ៉ាងសន្ធូសន្ធៅ ហើយពួកគាត់បាននាំគ្នាទូរស័ព្ទទៅសមត្ថកិច្ចមូលដ្ឋានជួយអន្តរគមន៍ ភ្លាមនោះរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានមកអន្តរគមន៍បាញ់ពន្លត់រហូតទាល់តែរលត់ទៅវិញផងដែរ ។

សមត្ថកិច្ចមូលដ្ឋានក៏បានបញ្ជាក់ថា ករណីអគ្គីភ័យឆេះខាងលើនេះ បានរលត់ទាំងស្រុងនៅម៉ោង០៨និង០០នាទីថ្ងៃដដែលដោយប្រើប្រាស់រថយន្ត៣៥ គ្រឿងបាញ់ទឹកអស់៦០ឡានស្មើ២៤០ម៉ែត្រគូប ដោយក្នុងនោះរថយន្ត អហភព ចំនួន១គ្រឿងជួយបាញ់ទឹកអស់៥ឡាន ៕ តារា

unnamed-1 unnamed-2 unnamed-3 unnamed-4 unnamed-5 unnamed-6 unnamed-7 unnamed-8 unnamed-9 unnamed-10 unnamed


ចែករំលែក៖