ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលចាប់ជនសង្ស័យជួញដូរ និងប្រើប្រាស់សារជាតិញៀន២នាក់បញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កំលាំងសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត សហការការជាមួយអធិការស្រុកសន្ទុក បង្រ្កាបចាប់បានជនសង្ស័យជួញដូរ និងប្រើប្រាស់សារធាតុញៀន២នាក់ បញ្ជូនមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី ៣ខែ ខែធ្នូ ឆ្នាំ២០១៦។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ក្រោយទទួលព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានថា មានជនសង្ស័យមួយក្រុម តែងតែធ្វើសកម្មភាពជួញដូរ និងប្រើប្រាស់គ្រឿងញៀនរួចមក ក៏បានដាក់កម្លាំងស៊ើបអង្គេត រហូតឈានដល់ការឃាត់ខ្លួនបាន២នាក់ ទី១ ឈ្មោះ អាន បូរ៉ា ភេទប្រុស អាយុ ៣១ឆ្នាំ ឃាត់ខ្លួនកាលពីម៉ោង១៧និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចវាំងខាងត្បូង និងទី២ ឈ្នោះ សៀក សីហា ភេទប្រុស អាយុ២២ឆ្នាំ ឃាត់ខ្លួនកាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភូមិសង់ឃ្លាំង ទាំង២នាក់រស់នៅក្នុងភូមិវាំងខាងត្បូង ឃុំតាំងក្រសាំង ស្រុកសន្ទុក ។

សមត្ថកិច្ចបញ្ជាក់ថា ក្នុងនោះ បានចាប់យកវត្ថុតាងថ្នាំញៀនប្រភេទបេតាំហ្វីតាមីន (ម៉ាទឹកកក) ៧កញ្ចប់តូច និង១កញ្ចប់ធំ ទូស័ព្ទ៦គ្រឿង លុយមួយចំនួន ព្រមទាំងឧបករណ៍ជក់គ្រឿងញៀន ។
ក្រោយពីឃាត់ខ្លួន សមត្ថកិច្ចបញ្ជូនជនសង្ស័យមកការិយាល័យប្រឆាំងបទល្មើសខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងបញ្ជូនបន្ដ ៕ ប៊ុន រិទ្ធី

se-1 se-2 se-3


ចែករំលែក៖