ព័ត៌មានទាន់ហេតុការណ៍៖

អភិបាលខេត្តប៉ៃលិនកោតសរសើរមន្ត្រីសាខាកាំកុងត្រូលខេត្ត ក្នុងការអនុវត្តតួនាទីភារកិច្ច ត្រួតពិនិត្យ សុវត្ថិភាពម្ហូបអាហារដើម្បីលើកកម្ពស់សុខុមាលភាពជូនប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តប៉ៃលិន៖ លោកកើត សុធា អភិបាលខេត្តប៉ៃលិន លោកសាន វិជ្ជាសារ៉ាវុធប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប នារសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលបានប្រមូលទំនិញ ហួសអាយុកាលប្រើប្រាស់ គ្មានគុណភាព គ្មានអនាម័យ ប្រមាណជាង ១តោន ដុតកម្ទេចចោល ។

លោកសាន វិជ្ជាសារ៉ាវុធ ប្រធានកាំកុងត្រូលសាខាខេត្តប៉ៃលិនបានថ្លែងថា រាល់ថ្ងៃនេះសុខភាពប្រជាពលរដ្ឋអាចប្រឈមហានិភ័យដោយទទួលទានមុខទំនិញ ផលិតផលម្ហូបអាហារជាច្រើនមុខ ខណះពេលពួកគាត់ខ្វះការយល់ដឹង។

លោកបន្តថា សុខភាពមនុស្សគ្រប់ៗរូបមានតម្លៃជាងគ្រាប់ពេជ្រ ដូច្នេះហើយក្នុងនាមលោកនិងមន្ត្រីក្រោមឱវាទបន្ត អនុវត្តន៍បន្ថែមនូវអនុសាសន៍ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប៉ាន់ សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ។

លោកកើត សុធា អភិបាលខេត្តប៉ៃលិនបានអំពាវនាដល់ប្រជាពលរដ្ឋ ក៏ដូចជាឈ្មួញ ម្ចាស់ទំនិញម្ហូបអាហារទាំងអស់ចូលរួមសហការណ៍ជាមន្ត្រីកាំកុងត្រូលសាខាកាំកុងត្រូលខេត្តប៉ៃលិន លោកក៏ជម្រុញ និងកោតសសើរដល់មន្ត្រីកាំកុងត្រូល តែងតែខិតខំប្រឹងប្រែង អនុវត្តន៍ជាក់ស្តែង អប់រំដល់ប្រជាពលរដ្ឋក្នុងខេត្តប៉ៃលិន ។

សូមបញ្ជាក់ថា ទំនិញប្រមូលយកទៅដុតកម្ទេចចោល រួមមាន កម្ទេចមី ទឹកក្រូច ម្សៅស៊ុបរ៉តឌី ទឹកផ្លែឈើចម្រុះ ទឹកខ្មេះ ហៅទឹកអាស៊ីក មីកំប៉ុង មីកញ្ចប់ អូវ៉ាន់ទីន ត្រីខ ។ល៕ ស សារ៉េត

rs-1 rs-2 rs-3


ចែករំលែក៖